កុម្ភៈ 12, 2026

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង SME Bank និងអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ, ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦, ធនាគារ SME និងអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពី “កិច្ចសហការជំរុញការទទួលបានហិរញ្ញប្បទាន របស់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត”។

ពិធីចុះហត្ថលេខាបានប្រព្រឹត្តធ្វើនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយ ឯកឧត្តម តន់ សុខជា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត និងលោក ជា សុភ័ក្ត អគ្គនាយកនៃ ធនាគារ SME ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ​ សុថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំពាក់ព័ន្ធនៃស្ថាប័នទាំងពីរ។

អនុស្សរណៈនេះ មានគោលបំណងបង្កើនកិច្ចសហការ ដើម្បីជំរុញ និងពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន​ដល់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចសហការនេះនឹងក្លាយជាកម្លាំង​ចលករយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម ការពង្រីក កែលម្អ និង/ឬស្តារប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិងប្រតិបត្តិការអាជីវកម្ម ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តោតលើកិច្ចសហការសំខាន់ៗ មានដូចជា៖

  • ផ្តល់ការគាំទ្រ និងសេវាកម្មហិរញ្ញវត្ថុ (ឥណទាន) រួមទាំងសិក្សាលទ្ធភាពក្នុងការផ្តល់លក្ខខណ្ឌពិសេស
  • ផ្សព្វផ្សាយពង្រឹងការយល់ដឹងពីនីតិវិធីក្នុងការទទួលបានហិរញ្ញប្បទាន និងការទទួលបានភាពពអនុលោមជូនដល់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត។
  • ចូលរួមគាំទ្រលើសកម្មភាពចាំបាច់នានា និងជំរុញលើកកម្ពស់ការអភិវឌ្ឍវិស័យទឹកស្អាត និងហិរញ្ញវត្ថុ សំដៅ​ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រកប​ដោយចីរភាព ភាពធន់ និងបរិយាបន្ន។

ចាប់ពីថ្ងៃផ្សាយដំណឹងនេះ សូមប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតទទួលបានអាជ្ញាប័ណ្ណពី អគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានតម្រូវការឥណទាន សូមទំនាក់ទំនងមកកាន់សាខាធនាគារ SME ដែលនៅជិតលោកអ្នកបំផុតដើម្បីប្រឹក្សាយោបល់ពីគម្រោងអាជីវកម្ម ឬ ទំនាក់ទំនងមកកាន់ Hotline 096 811 1118 ឬ ហ្វេសប៊ុកផ្លូវការធនាគារ SME Bank of Cambodia។

បន្ថែម

ភ្នំពេញ, ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំស្តីអំពី «ផែនការអាជីវកម្ម សម្រាប់ឆ្នាំ២០២៤-២០២៦» នៅសណ្ឋាគាររ៉ូសវ៉ូដភ្នំពេញ
ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ច​ឡើងវិញ​អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បី