ធ្នូ 20, 2022

សេចក្តីជូនដំណឹងស្តីពី “ការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈ” ជូនធនាគារ SME

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក ( ធ.ស.ក ) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ធ.ស.ក នឹងបើកដាក់ឲ្យមានការពិគ្រោះថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ទនៈ ជូន ធ.ស.ក ។

 

ក្រុមហ៊ុន/សហគ្រាស ដែលមានចំណាប់អារម្មណ៍ចូលរួមពិគ្រោះថ្លៃ អាចមកទំនាក់ទំនងដើម្បីទិញឯកសារពិគ្រោះថ្លៃដោយផ្ទាល់ជាមួយ ធ.ស.ក នៅអង្គភាពលទ្ធកម្មដែលមានអាសយដ្ឋាន៖ អគារលេខ៣០ ផ្លូវប៉ាស្ទ័រ (៥១) កែងផ្លូវព្រៃនគរ (១២៦) សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ តទៅរៀងរាល់ម៉ោងធ្វើការ (លេខទូរសព្ទទំនាក់ទំនង៖ ០៩២ ២០៩០៨៤ ឬ ០៨៩ ៩៩៧២៤៦)។

 

បន្ថែម

នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក នៀវ សុគន្ធ នាយកប្រតិបត្តិប្រតិបត្តិការ នៃធនាគារ SME បានចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងសិក្ខាសាលាស្តីពី “ពង្រីកកាលានុវត្តភាពសហគ្រិនស្រ្តី ក្នុងបរិបទសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល” ក្រោមការរៀបចំដោយក្រសួងកិច្ចការនារី
គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន ១០នាក់ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម» នៅទីក្រុងតូយ្យូ នៃប្រទេសជប៉ុន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៤ ខែឧសភា ឆ្នាំ២០២៤។