វិច្ឆិកា 3, 2026

ធនាគារ SME ចូលរួមឧបត្ថម្ភវេទិកាស្តីពី “Saharka Cyber Safety Summit 2026”

រាជធានីភ្នំពេញ៖ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសចូលរួមឧបត្ថម្ភវេទិកាស្តីពី “Saharka Cyber Safety Summit 2026” ដែលរៀបចំឡើងដោយសាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី (AUPP Liger Leadership Academy) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត និងពង្រឹងចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថលក្នុងចំណោមយុវជនកម្ពុជា។

ក្នុងឱកាសនេះ តំណាងធនាគារ SME ក៏បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា​​ ដើម្បីចែករំលែកទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងសុវត្ថិភាពឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវ និងសារៈសំខាន់នៃការយល់ដឹងអំពីហានិភ័យតាមប្រព័ន្ធអ៊ីនធឺណិត ជាពិសេសក្នុងបរិបទសេវាហិរញ្ញវត្ថុឌីជីថល។

ការចូលរួមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ SME ក្នុងការចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងជំរុញឱ្យយុវជនកម្ពុជាមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព ការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ។

បន្ថែម

ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ច​ឡើងវិញ​អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បី
នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហព័ន្ធស្វាយចន្ទីកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងលើកស្ទួយវិស័យកែច្នៃស្វាយចន្ទី នៅកម្ពុជា
ធនាគារ SME មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភក្នុង វេទិកាជួបជុំសហគ្រិន ក្រោមប្រធានបទ ជីវិតជាសហគ្រិន ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារ ខេមរា បាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់ លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង និង