«បើគ្មានជំនួយពី ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ទេ ការកែច្នៃ និងការអភិវឌ្ឍផលិតផលក្នុងស្រុក ឬវត្ថុធាតុដើមឲ្យទៅជាផលិតផលដែលមានតម្លៃបន្ថែម ឬផលិតផលសម្រេចនឹងមិនអាចទៅរួចដោយរលូនបានឡើយ។» លោក សុង ខេងលាង, ម្ចាស់ សហគ្រាស ស៊ី អេស អិល ជាសហគ្រាសផលិត និងផ្គត់ផ្គង់អាហារកញ្ចប់ដែលផលិតពីផ្លែឈើគ្រាប់ធញ្ញជាតិ និងផលិតគ្រឿងទេស ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សហគ្រាសរបស់ខ្ញុំចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០១៧ ជាមួយនឹងការផលិតទំនិញមួយចំនួនប៉ុណ្ណោះ ដោយសង្កេតឃើញពីតម្រូវការទីផ្សារក៏ដូចជាមានការគាំទ្រលើផលិតផលអាហារកញ្ចប់ និងគ្រឿង ទេសថ្មីៗពីសំណាក់អតិថិជនកាន់តែច្រើន ក្នុងឆ្នាំ២០២១ ខ្ញុំក៏បានសម្រេចបង្កើតផលិតផលថ្មីមួយ ចំនួនបន្ថែមរួមមានអាហារកញ្ចប់ដែលផលិតពីគ្រាប់ស្វាយចន្ទី, ស្វាយ, ចេក, ត្រាវ, និងមៀនជាដើម បូកបន្ថែមជាមួយគ្រឿងទេសដូចជា សណ្តែកបាយ, សណ្តែកសៀង, សណ្តែកក្រហម, ម្ទេសក្រៀម, និងម្ទេសកិនជាដើម។ល។ ដើម្បីសម្រេចបាននូវគោលដៅមួយនេះ តម្រូវឱ្យខ្ញុំមានដើមទុនមួយចំនួនសម្រាប់វិនិយោគដូចជាទិញម៉ាស៊ីនដែលមានគុណភាពល្អជាងមុនបន្ថែម ទុនបង្វិលសម្រាប់ទិញវត្ថុធាតុដើម។ ជាដំណោះស្រាយ ខ្ញុំបានដាក់ពាក្យស្នើសុំហិរញ្ញប្បទានពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីទិញម៉ាស៊ីនបន្ថែម ពង្រីកឃ្លាំង និងទិញវត្ថុធាតុដើម។ ជាការពិតបន្ទាប់ពីទទួលបានទុនពីធនាគារ អាជីវកម្មរបស់ខ្ញុំក៏កាន់តែដំណើរការយ៉ាងល្អ ដោយសារតែផលិតផលរបស់សហគ្រាសខ្ញុំអាចបំពេញតម្រូវការដល់អតិថិជនបានទាន់ពេលវេលា ប្រកបដោយគុណភាព។ កំណើននៃការកម្មង់ទំនិញរបស់ខ្ញុំកាន់តែកើនឡើង ពីសំណាក់ផ្សារទំនើបធំៗ …
លោក សុង ខេងលាង ម្ចាស់សហគ្រាស ស៊ី អេស អិល Read More »