រាជធានីភ្នំពេញ៖ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសចូលរួមឧបត្ថម្ភក្នុងកម្មវិធី «ទិវាសហគ្រិនស្ត្រីកម្ពុជា ឆ្នាំ២០២៦» និងពិធីប្រគល់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរៀបចំឡើងដោយសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA)។
កម្មវិធីនេះមានគោលបំណងប្រារព្ធទិវាសហគ្រិនស្ត្រីកម្ពុជា ជួបជុំសមាជិកសហគ្រិនស្ត្រីប្រចាំឆ្នាំ ព្រមទាំងលើកកម្ពស់សហគ្រិនភាពស្ត្រី ការពង្រឹងបណ្តាញទំនាក់ទំនងអាជីវកម្ម និងការផ្សារភ្ជាប់កិច្ចសហការរវាងសហគ្រិនស្ត្រី ជាមួយស្ថាប័នរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីជំរុញការគាំទ្រ និងបង្កើតឱកាសថ្មីៗសម្រាប់ការរីកចម្រើននៃអាជីវកម្មដែលដឹកនាំដោយស្ត្រី។