រាជធានីភ្នំពេញ៖ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារ SME មានកិត្តិយសចូលរួមក្នុង វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ពីកម្ពុជាទៅកាន់ពិភពលោក៖ ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប» ដែលរៀបចំឡើងក្រោមការដឹកនាំពីក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍—ព្រមទាំងដៃគូអនុវត្តគម្រោង GIZ, EuroCham និងសហព័ន្ធវិស័យនានា។
ការចូលរួមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ SME ក្នុងការគាំទ្រ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ជាពិសេសក្នុងវិស័យកសិ-ឧស្សាហកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទាន និងជំរុញការពង្រីកអាជីវកម្ម ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងពង្រីកឱកាសនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។