តុលា 28, 2026

ធនាគារ SME មានកិត្តិយសចូលរួមជាវាគ្មិនកិត្តិយសក្នុង «វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ឆ្នាំ២០២៦»

រាជធានីភ្នំពេញ៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសចូលរួមជាវាគ្មិនកិត្តិយសក្នុង «វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ឆ្នាំ២០២៦» ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ក្នុងឱកាសនេះ តំណាងធនាគារ SME បានធ្វើបទបង្ហាញអំពីគម្រោងហិរញ្ញប្បទានរបស់ធនាគារ ដោយផ្តោតលើជម្រើសហិរញ្ញប្បទាន និងលទ្ធភាពទទួលបានឥណទានសម្រាប់សហគ្រាសក្នុងវិស័យផលិតកម្ម និងកែច្នៃក្នុងស្រុក ព្រមទាំងផ្តល់ព័ត៌មាន និងការណែនាំដល់ម្ចាស់អាជីវកម្មអំពីការត្រៀមលក្ខណៈស្នើសុំឥណទាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងពង្រីកអាជីវកម្ម ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែង។

តាមរយៈការចូលរួមនេះ ធនាគារ SME ប្តេជ្ញាបន្តបំពេញតួនាទីជាធនាគារគោលនយោបាយរបស់រដ្ឋ ក្នុងការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសក្នុងវិស័យផលិតកម្ម និងកែច្នៃក្នុងស្រុក ដើម្បីជំរុញការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក បង្កើនតម្លៃបន្ថែមដល់ផលិតផលខ្មែរ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

បន្ថែម

នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក នៀវ សុគន្ធ នាយកប្រតិបត្តិប្រតិបត្តិការ នៃធនាគារ SME បានចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងសិក្ខាសាលាស្តីពី “ពង្រីកកាលានុវត្តភាពសហគ្រិនស្រ្តី ក្នុងបរិបទសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល” ក្រោមការរៀបចំដោយក្រសួងកិច្ចការនារី