ANON Cambodia គឺជាសហគ្រាសមួយដែលយកការច្នៃប្រឌិតជាកម្លាំងជំរុញអាជីវកម្ម ដោយប្រែក្លាយកាកសំណល់ឈើឱ្យទៅជារូបចម្លាក់អានុស្សាវរីយ៍ដ៏មានតម្លៃ ព្រមទាំងប្រើប្រាស់វត្ថុធាតុដើមធម្មជាតិក្នុងស្រុក ដើម្បីផលិតសាប៊ូ ទៀនក្រអូប និងផលិតផលបំបាត់ក្លិនជាច្រើនប្រភេទ។
តាមរយៈការច្នៃប្រឌិតនេះ សហគ្រាសមិនត្រឹមតែបង្កើតផលិតផលដែលមានលក្ខណៈពិសេស និងបង្កើនតម្លៃបន្ថែមដល់ធនធានក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមអភិវឌ្ឍជំនាញជូនប្រជាសហគមន៍ លើកកម្ពស់ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងគាំទ្រដល់ការកែច្នៃក្នុងស្រុកយ៉ាងពិតប្រាកដ។
🤝 ដោយទទួលបានការគាំទ្រហិរញ្ញប្បទានពីធនាគារ SME សហគ្រាស ANON Cambodia មានលទ្ធភាពពង្រឹងការទិញវត្ថុធាតុដើម និងពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ដើម្បីទ្រទ្រង់ប្រតិបត្តិការអាជីវកម្ម និងបង្កើនសមត្ថភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយនឹងការបន្តសិក្សាពីសិល្បៈសិប្បកម្មខ្មែរ និងចំណេះដឹងថ្មីៗ ANON Cambodia កំពុងបន្តផ្តល់តម្លៃថ្មីដល់សំណល់ឈើ និងធនធានធម្មជាតិក្នុងស្រុក តាមរយៈការបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត ដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សារ និងបង្កើតឱកាសសម្រាប់សហគមន៍។
កុំភ្លេចរង់ចាំតាមដានទស្សនាតាមរយៈទំព័រ Facebook SME Bank of Cambodia ពីដំណើរអាជីវកម្ម និងការផ្លាស់ប្តូររបស់ពួកគាត់ បន្ទាប់ពីទទួលបានការគាំទ្រហិរញ្ញប្បទានពីធនាគារ SME។