កម្មវិធី «ខ្មែរជឿជាក់» | ភាគទី១០៖ រស់ វិចិត្រ ម្ចាស់សិប្បកម្ម នំវិចិត្របុត្រា

កម្មវិធី «ខ្មែរជឿជាក់» នឹងនាំលោកអ្នកទៅជួប និងស្វែងយល់ពីដំណើរតស៊ូរបស់ លោក រស់ វិចិត្រ ម្ចាស់សិប្បកម្ម «នំវិចិត្របុត្រា» ដែលមានទីតាំងនៅខេត្តបន្ទាយមានជ័យ និងមានជំនាញផលិតនំពារបែបប្រពៃណីរហូតដល់ ៩ រសជាតិ។

✨ លោកអ្នកនឹងបានស្គាល់ពីដំណើរការផលិតនំពារចម្រុះរសជាតិ ដែលយកវត្ថុធាតុដើមពីកសិករក្នុងស្រុក មកកែច្នៃជាផលិតផលមានតម្លៃបន្ថែម ដោយផ្សារភ្ជាប់រសជាតិបែបប្រពៃណីជាមួយនឹងភាពច្នៃប្រឌិត។ សិប្បកម្ម «នំវិចិត្របុត្រា» មិនត្រឹមតែបង្ហាញពីស្នាដៃ និងសមត្ថភាពរបស់សហគ្រិនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រកសិករក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរឱ្យកាន់តែមានតម្លៃ និងការទទួលស្គាល់ក្នុងទីផ្សារ។

«ខ្មែរជឿជាក់»៖ ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ! 🇰🇭

បន្ថែម

គម្រោងហិរញ្ញប្បទានគ្មានទ្រព្យធានា ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូចទាំងអស់នៅក្នុងព្រះរាជាណា ចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ អត្រាការប្រាក់់ទាប និងមិនមានតម្រូវទ្រព្យធានា។
នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថ្មីៗនេះ គណៈគ្រប់គ្រងរបស់ធនាគារ SME ដែលដឹកនាំដោយ លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារ SME បានទទួលស្វាគមន៍ គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវ
សៀមរាប, នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ (Annual General Meeting 2024) ក្រោមប្រធានបទ «Grow Strong, Grow Right» នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា