តុលា 6, 2026

ធនាគារ SME ចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ វេនទី១០

ដើម្បីចូលរួមចំណែកក្នុងស្មារតីថែរក្សា និងលើកកម្ពស់ពិធីបុណ្យប្រពៃណីជាតិ ធនាគារ SME មានក្តីសោមនស្សរីករាយ ក្នុងការចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ វេនទី១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ SME នៅវត្តឧត្តមសាមគ្គី (វត្តឈើទាល) នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ សូមអនុមោទនាបុណ្យកុសលនេះ ជូនចំពោះ ម្ចាស់អាជីវកម្ម ដៃគូសហការ និងសាធារណជនទាំងអស់ ប្រកបដោយសិរីមង្គល វិបុលសុខ សុខភាពល្អ សុភមង្គល និងសេចក្តីចម្រើនរុងរឿងគ្រប់ប្រការ។ 🙏🌸