កញ្ញា 22, 2026

ធនាគារ SME អញ្ជើញចូលរួមជាវាគ្មិន និងសហការឧបត្ថម្ភសិក្ខាសាលា «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល» នៅខេត្តកំពត

ខេត្តកំពត៖ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសអញ្ជើញចូលរួមជាវាគ្មិន និងសហការឧបត្ថម្ភសិក្ខាសាលា «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល» ក្រោមអធិបតីភាព ឯកឧត្ដម មឿង គង្គារ អភិបាលរង នៃគណៈអភិបាលខេត្តកំពត ដោយមានការចួលរួមពីម្ចាស់ និងតំណាងសហគ្រាសធុនតូច និងមធ្យមប្រមាណជាង ១៥០ នាក់។

សិក្ខាសាលានេះផ្តោតលើការពង្រឹងចំណេះដឹងរបស់ MSMEs អំពី ការត្រៀមខ្លួនទទួលបានឥណទាន និងហិរញ្ញប្បទាន ការប្រើប្រាស់ឌីជីថល ដើម្បីពង្រីកអាជីវកម្ម ការត្រៀមខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធ។

🤝 តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ ធនាគារ SME បន្តចូលរួមគាំទ្រការអភិវឌ្ឍវិស័យ MSMEs ឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែង។

បន្ថែម

ដើម្បីបន្តការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការឥណទានសម្រាប់ទ្រទ្រង់អាជីវកម្ម និងស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញរបស់រាជរដ្ឋាភិបាល