ចេញពីគ្រឹះនៃចំណេះ និងជំនាញដែលបានបន្សល់ទុកដោយលោកឪពុក រួមផ្សំជាមួយនឹងស្មារតីតស៊ូ និងការខិតខំប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គ «សហគ្រាស លាង ឡេង» បានវិវឌ្ឍខ្លួនពីសិប្បកម្មគ្រួសារ ក្លាយជាសហគ្រាសផលិតទឹកជ្រលក់ដែលទទួលបានការគាំទ្រ និងការទុកចិត្តពីប្រជាជនកម្ពុជាយ៉ាងទូលំទូលាយ។
ដោយមានការជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុពី ធនាគារ SME សហគ្រាសបានធ្វើទំនើបកម្មខ្សែសង្វាក់ផលិតកម្ម និងពង្រីកការផលិតទឹកជ្រលក់សម្រាប់គ្រប់មុខម្ហូបខ្មែរ រួមមាន៖ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកម្ទេស និងទឹកប្រេងខ្យង។ ជាមួយនឹង រសជាតិដិតឈ្ងុយឆ្ងាញ់ ឆ្ងាញ់ជាប់មាត់ ជាប់ចិត្តគ្រប់មុខម្ហូប ស្របតាមស្តង់ដាអនាម័យ និងសុវត្ថិភាពចំណីអាហារកម្រិតអន្តរជាតិ ISO 22000 & HACCP រហូតអាចពង្រីកទីផ្សារទៅកាន់ទីផ្សារអន្តរជាតិ ដូចជា សហរដ្ឋអាមេរិក និងអូស្ត្រាលី។
ហេតុដូចនេះ សហគ្រាស លាង ឡេង បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពផលិតផលខ្មែរ ឱ្យកាន់តែមានស្តង់ដា មានភាពប្រកួតប្រជែង និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើទីផ្សារអន្តរជាតិ។
✨ គិតពីសុខភាពនឹកដល់លាងឡេង 😊
កុំភ្លេចរង់ចាំតាមដានទស្សនាតាមរយៈទំព័រ Facebook SME Bank of Cambodia ពីដំណើរអាជីវកម្ម និងការផ្លាស់ប្តូររបស់ពួកគាត់ បន្ទាប់ពីទទួលបានការគាំទ្រហិរញ្ញប្បទានពីធនាគារ SME។