កម្មវិធី «ខ្មែរជឿជាក់» | ភាគទី៨៖ អ្នកស្រី ពិន ភិរម្យ ម្ចាស់សិប្បកម្ម សុវណ្ណភូមិ

កម្មវិធី «ខ្មែរជឿជាក់» នឹងនាំលោកអ្នកទៅជួបបទពិសោធន៍ផ្ទាល់របស់ អ្នកស្រី ពិន ភិរម្យ ម្ចាស់សិប្បកម្ម សុវណ្ណភូមិ ដែលស្គាល់តាមរយៈស្លាកយីហោ «បល្ល័ង្កចន្ទី» ជាសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី នៅក្នុងស្រុក។🌱🥜

✨ លោកអ្នកនឹងបានឃើញពីខ្សែសង្វាក់ផលិតកម្ម «បល្ល័ង្កចន្ទី» ដែលផ្តោតលើការជ្រើសរើសវត្ថុធាតុដើម និងការកែច្នៃដោយយកចិត្តទុកដាក់ ដើម្បីរក្សាបាននូវ គុណភាព សោភ័ណភាព និងរសជាតិឈ្ងុយឆ្ងាញ់ នៃគ្រាប់ស្វាយចន្ទី។ អ្វីដែលកាន់តែពិសេស គឺ «បល្ល័ង្កចន្ទី» មានការវេចខ្ចប់ជាកញ្ចប់ទំហំ ៤០ក្រាម ក្នុងតម្លៃត្រឹមតែ ៣,៥០០ រៀល ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើស និងរីករាយជាមួយ ផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃក្នុងស្រុក ដែលមានគុណភាព និងរសជាតិឆ្ងាញ់ គ្រប់ពេលវេលា។

«ខ្មែរជឿជាក់»៖ ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ! 🇰🇭✨

 

បន្ថែម

គណៈគ្រប់គ្រងជាន់ខ្ពស់នៃធ.ស.កបានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធីសិក្ខាសាលាអនឡាញ ស្ដីពី "ការលើកកម្ពស់សមត្ថភាព សហគ្រិនស្ត្រីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល" ដែលបានផ្តួចផ្តើម និងសហការរៀបចំឡើងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមសហគ្រិនស្ត្រីកម្ពុជា ក្រុមហ៊ុនបច្ចេកវិទ្យា