កក្កដា 2, 2026

ធនាគារ SME សហការជាមួយ ADB និងដៃគូអភិវឌ្ឍន៍ សម្ពោធជាផ្លូវការនូវ “មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF)” ដើម្បីជំរុញការវិនិយោគបៃតងរបស់សហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ៖ រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ – ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការ​ជាមួយ​ធនាគារ SME បានរៀបចំពិធីប្រកាសដាក់ដំណើរការជាផ្លូវការនូវ​ “មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF)” ​ក្រោមអធិបតីភាព​របស់​ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ SME, ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និង​មាន​ការចូល​រួម​ពី​ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ស្ថានទូតអង់គ្លេស​ប្រចាំកម្ពុជា, ស្ថាប័នហិរញ្ញវត្ថុចូលរួម, ដៃគូអភិវឌ្ឍន៍ និង​វិស័យឯកជន។​

មូលនិធិបង្វិលនេះ​គ្រោង​ទុន​​សរុបចំនួន​​ ២០ លាន​ដុល្លារ​អាម៉េរិក​​ សម្រាប់បញេញឥណទាន និង​ ២,៥ លាន​ដុល្លារ​អាម៉េរិក​ សម្រាប់​ធានា​ឥណទាន​។​​ ជារួម​ មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល​ មានគោលបំណង​ជំរុញ​ និង​គាំទ្រ​លទ្ធភាព​ទទួលបាន​ឥណទាន​របស់​ហគ្រាស​ធុនតូច​ និង​មធ្យម​ សម្រាប់ការ​វិនិយោគ​លើ​បច្ចេកវិទ្យា និងឧបករណ៍ ដែល​​​​បង្កើន​ប្រសិទ្ធភាពប្រើប្រាស់​​ថាមពល​របស់​សហគ្រាស ដែល​រំពឹង​ថា​នឹង​រួម​ចំណែក​សំខាន់​ដល់​ការ​បង្កើន​ដល់​ផលិតភាព​ផលិត​កម្ម​។ ការ​បញ្ចេញ​ឥណទាន​ក្រោមមូលនិធិនេះ​ នឹង​ត្រូវ​ធ្វើឡើង​ដោយ​ ធនាគារ CIMB និង ធនាគារ FTB ក្នុង​នាមជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុចូលរួម និង​ក្រោម​ការគ្រប់គ្រង​របស់​ធនាគារ SME ក្នុង​នាម​ជាស្ថាប័នអនុវត្ត។​

មូលនិធិនេះ​គ្រោង​ផ្តល់ជូនសហគ្រាស​ធុនតូច​ និង​មធ្យម​ ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ ​ជាមួយនឹង​លក្ខខណ្ឌ​ឥណទាន​មួយចំនួន​ រួមមាន​ ផ្តល់ជូន​ក្នុង​អត្រាការ​ប្រាក់​ខ្ពស់បំផុត​ត្រឹម​ ៥,៥% ក្នុង​១ឆ្នាំ, រយៈពេល​សងត្រឡប់ ១០ឆ្នាំ​ និង​ ប្រើប្រាស់​ជាទុន​វិនិយោគ​លើ​ឧបករណ៍/បរិក្ខារបង្កើន​ប្រសិទ្ធភាព​ថាម​ពល។​ បន្ថែមលើនេះ មូលនិធិ​លើកទឹក​ចិត្ត​ដល់​សហគ្រាស​ដែល​មាន​ម្ចាស់ជាស្ត្រី​ ឬដឹកនាំ​ដោយ​ស្ត្រី​ ដោយ​គ្រោង​បញ្ចេញ​ឥណ​ទាន​ឱ្យ​បាន​យ៉ាង​ហោច​ ៣០% នៃ​ទំហំ​ឥណទាន​សរុប ព្រមទាំង​តម្រូវ​ឱ្យ​ឆ្លើយតប​នឹង​គោលការណ៍ការពារ​ផលប៉ះពាល់សង្គម​ និង​បរិស្ថាន។​​

បន្ថែម

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហគ្រិនខ្មែរ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាននៃសហគ្រាស ធុនតូច និងមធ្យម នៅកម្ពុជា
រវាងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក និងសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដើម្បីលើកកម្ពស់ លទ្ធភាពទទួលបានហិរញ្ញប្បទាននៃសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា