វិស័យអាទិភាពទី ៣ ៖ ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានរួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្តន៍

ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងការផ្គត់ផ្គង់សេវាគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមាន លក្ខណៈនវានុវត្តន៍ ៖ សំដៅលើការបង្កើត និងផ្គត់ផ្គង់សេវាបច្ចេកវិទ្យាព័ត៌មានដែលផ្សារភ្ជាប់ទៅនឹងជំនួញ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

១. សហគ្រាស ឬក្រុមហ៊ុនដែលបង្កើតបច្ចេកវិទ្យាហិរញ្ញវត្ថុ

២. សហគ្រាស ឬក្រុមហ៊ុនដែលបង្កើតកម្មវិធីលើទូរសព្ទវៃឆ្លាតផ្សេងៗ ដូចជាបង្កើត វីឌីអូហ្គេម​,វចនានុក្រម,​ប្រតិទិន, កម្មវិធីទិញលក់ទំនិញ, សម្រាប់ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក, ការកក់សំបុត្រធ្វើដំណើរ,​ ដឹក​ជញ្ជូន​ម្ហូបអាហារ និងរបស់ប្រើប្រាស់ផ្សេងៗ

៣. សហគ្រាស ឬក្រុមហ៊ុនបម្រើសេវាកម្មអភិវឌ្ឍសុហ្វរកុំព្យូទ័រផ្សេងៗ

៤. សហគ្រាសរចនា និងអភិវឌ្ឍគេហទំព័រគ្រប់ប្រភេទ

៥. សហគ្រាសបង្កើតកម្មវិធីលើទូរសព្ទ និងកុំព្យូទ័រគ្រប់ប្រភេទ