សហគ្រាសផ្តល់សេវាកម្មដែលគាំទ្រដល់សហគ្រាសក្នុងវិស័យអាទិភាព ៖ សំដៅដល់អាជីវកម្មដែល ចែកចាយទំនិញ និងផ្តល់សេវាកម្មបម្រើដល់វិស័យអាទិភាពនានាកំណត់ដោយរដ្ឋាភិបាល រួមទាំងវិស័យដែលមានសក្តានុពល និងវិស័យដែលរងផលប៉ះពាល់ខ្លាំងដោយវិបត្តិកូវីដ ១៩។
១. សេវាកម្មប្រឹក្សាយោបល់អំពីទីផ្សារឌីជីថល អំពីអាជីវកម្ម អំពីផ្លូវច្បាប់
២. សេវាកម្មជួសជុល និងថែទាំកុំព្យូទ័រ
៣. សេវាកម្មធ្វើឡសម្អាត និងឃ្លាងស្តុក
៤. អាជីវកម្មលក់ទូត្រជាក់ សម្រាប់ក្លាសេផលិតផលកសិកម្ម
៥. សេវាកម្មដឹកជញ្ជូនផលិតផលកសិកម្ម និងម្ហូបអាហារដើរដោយប្រព័ន្ធត្រជាក់
៦. សេវាកម្មធ្វើតេស្ត និងបញ្ជាក់គុណភាពដោយប្រើម៉ាស៊ីនពិនិត្យគុណភាព
៧. សេវាកម្មជួលម៉ាស៊ីនសម្លាប់មេរោគ ម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជ
៨. សេវាតម្លើងផ្ទះកញ្ចក់ ឬផ្ទះសំណាញ់
៩. សេវាកម្មតម្លើងប្រព័ន្ធដំណក់ទឹក ប្លាស្ទិកសម្រាបើគ្របដំណាំ
១០. សេវាកម្មតម្លើងប្រព័ន្ធកង្ហារត្រជាក់សម្រាប់រោងចិញ្ចឹមសត្វ
១១. សេវាកម្មព្រីនលើកញ្ចប់ផលិតផល
១២. សេវាកម្មបង្កើតម៉ាកសញ្ញា
១៣. សេវាកម្មផ្តល់បច្ចេកតេសកសិកម្ម ដែលមានវិជ្ជាជីវៈ និងបទពិសោធន៍
១៤. សេវាកម្មបូមទឹកពីទន្លេ
១៥. សេវាកម្មបណ្តុះបណ្តាលជំនាញបចេ្ចកទេស
១៦. អាជីវកម្មលក់ចំណីសត្វ
១៧. អាជីវកម្មលក់ជីគីមី និងសរីរាង្គ
១៨. អាជីវកម្មលក់ពូជដំណាំគ្រប់ប្រភេទ
១៩. សេវាកម្មបស្សុន្ធខ្យល់កខ្វក់
២០. សេវាកម្មជួលម៉ាស៊ីនសម្រាប់ផលិតកម្មផ្សេងៗ
២១. អាជីវកម្មលក់គ្រឿងម៉ាស៊ីន ឧបករណ៍ និងបរិក្ខារផ្គត់ផ្គង់កសិកម្ម និងផលិតកម្មផ្សេងៗ
២២. សេវាកម្មប្រមូលសំរាម ឬកាកសំណល់ និងបូមលូ
២៣. ការផ្គត់ផ្គង់សេវាទឹកស្អាត និងកែច្នៃទឹកកខ្វក់
២៤. អាជីវកម្មលក់ ជាមួយសេវាដំឡើងឧបករណ៍អគ្គិសនីបៃតងផ្សេងៗ ដូចជាសូឡា និងគ្រឿងអគ្គិសនីដើរដោយខ្យល់
២៥. អាជីវកម្មលក់កាកសំណល់ និងកម្ទេចកម្ទី
២៦. សេវាកម្មឡូជីស្ទិក
២៧. សេវកម្មទូត្រជាក់