១. សហគ្រាសដែលស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម ៖ សំដៅលើសហគ្រាសដែលផលិតនិងផ្តល់សេវាកម្មផ្សេងៗដែលមានទីតាំងស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម ដោយមានការគ្រប់គ្រងតាមរយៈភាពជាដៃគូរវាងរដ្ឋ និងឯកជន ឬឯកជនសុទ្ធសាទ។
១.១. សេវាកម្មដឹកជញ្ជូន និងឡូជីស្ទិក
១.២. សេវាកម្មតត្រជាក់
១.៣. សេវាប្រឹក្សាទីផ្សារក្នុង និងក្រៅប្រទេស
១.៤. សហគ្រាស ឬរោងចក្រផលិត ឬតម្លើងគ្រឿងចក្រឧស្សាហកម្មទូទៅ
១.៥. សហគ្រាស ឬរោងចក្រផលិត ឬតម្លើងឧស្សាហកម្មយានយន្តគ្រប់ប្រភេទ
១.៦.សេវាជួលម៉ាស៊ីនផលិតកម្មគ្រប់ប្រភេទ
១.៧. សហគ្រាស ឬរោងចក្រផ្គត់ផ្គង់ ឬផលិតវត្ថុធាតុដើមគ្រប់ប្រភេទ
១.៨. សហគ្រាស ឬរោងចក្រកែច្នៃផលិតផលកសិកម្ម និងម្ហូបអាហារគ្រប់ប្រភេទ
១.៩. សេវាជួសជុលគ្រឿងម៉ាស៊ីន និងឧបករណ៍បម្រើឱ្យផលិតកម្មគ្រប់ប្រភេទ
១.១០. សហគ្រាសផលិត និងបម្រើសេវាកម្មវិចខ្ចប់
១.១១. សហគ្រាសផលិត និងផ្តល់សេវាកម្មគ្រប់ប្រភេទ
២. សហគ្រាសដែលអភិវឌ្ឍតំបន់ ៖ គឺជាសហគ្រាសដែលវិនិយោគទុនលើការអភិវឌ្ឍន៍តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម ក្នុងទំរង់ជាភាពជាដៃគូរវាងរដ្ឋ និងឯកជន ឬឯកជនសុទ្ធសាទ។
២.១. ក្រុមហ៊ុងផ្សេងៗដែឡមានបំណងវិនិយោគ លើការបង្កើតតំបន់ប្រមូលផ្តុំនេះរួមទាំងក្រុមហ៊ុនអចលនទ្រព្យ,រោងចក្រកែច្នៃផលិតផលផ្សេងៗ ឬក្រុមហ៊ុនសំណង់ជាដើម។ល។