វិស័យអាទិភាពទី២៖ កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ ផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃ ទៀត, កែច្នៃកាកសំណល់និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍

១. កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់៖ សំដៅដល់ការផលិតទំនិញប្រើប្រាស់ទូទៅគ្រប់ប្រភេទ។

១.១. តម្លើងម៉ាស៊ីនបន្សុទ្ធខ្យល់

១.២. តម្លើងឧបករណ៍អគ្គិសនីបៃតងផ្សេងៗ ដូចជាផ្ទាំងសូឡា និងគ្រឿងអគ្គិសនីដើរដោយខ្យល់

១.៣. តម្លើងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ ដូចជាផលិតកង់អគ្គិសនី ម៉ូតូអគ្គិសនី ឆ្នាំងដាំ​បាយ​អគ្គិ​ស​នី​,​ទូរ​ទ​ស្សន៍,កុំព្យូទ័រ

១.៤. តម្លើងកង់ ម៉ូតូ និងឡានគ្រប់ប្រភេទ

១.៥. ផលិតផលិតផលដែលកែច្នៃចេញពីក្រណាត់ដូចជាសំលៀកបំពាក់ កន្សែង។ល។

១.៦. ផលិតផលិតផលដែលកែច្នៃចេញពីស្បែក ដូចជា ស្បែកជើង កាបូប កាតាប

១.៧. ផលិតគ្រឿងសង្ហារឹមផ្សេងៗ ដូចជា តុ ទូ កៅអី គ្រែ

១.៨. ផលិតសម្ភារៈចេញពីក្រដាស ដូចជាក្រដាសជូតមាត់

១.៩ ផលិតថ្នាំកសិកម្មផ្សេងៗ ដូចជាថ្នាំកំចាត់សត្វល្អិត, ថ្នាំកំចាត់ស្មៅ

១.១០. ផលិតជីកសិកម្មផ្សេងៗ ដូចជាជីកំប៉ុស ជីគីមី ជីសរីរាង្គ

១.១១.ផលិតសម្ភារសំណង់ ដូចជាបង្អួច ទ្វារ អំពូលភ្លើង ឥដ្ឋជញ្ជាំង ឥដ្ឋកម្រាលបំពង់ទុយោទឹក ផលិតស្តុកបិទទុយោទឹក កាវបិទទុយោទឹក ទ្វារ បង្អួច លូ ថ្នាំលាបផ្ទះ

១.១២. ផលិតសម្ភារផ្ទះបាយផ្សេងៗ ដូចជា​ ចាន ឆ្នាំង ខ្ទះ ស្លាបព្រា ចង្កឹះ

១.១៣. សម្ភារតុបតែងផ្ទះគ្រប់ប្រភេទ ដូចជាតុចង្កៀង ភួយ ខ្នើយ សាឡុង ថូ កម្រាល រូបគំនូរតាំងលើជញ្ជាំងផ្ទះ

១.១៤. ផលិត/ដំឡើងម៉ាស៊ីនផ្សេងៗ  ដែលបម្រើឱ្យផលិតកម្ម និងកសិកម្មគ្រប់ប្រភេទ

១.១៥. ផលិតខ្សែភ្លើង ខ្សែកាប ខ្សែ Internet

១.១៦. ផលិតធុង ប៉ោត អាងស្តុកទឹក ផ្តិលទឹក ស៊ីទែនទឹក​

១.១៧. ផលិតសម្ភារក្មេងលេងគ្រប់ប្រភេទ

១.១៨. សិប្បកម្មផលិត សាប៊ូគ្រប់ប្រភេទ និងគ្រឿងក្រអូប ឬគ្រឿងសំអាង

១.១៩. ផលិត និងកែច្នៃអាគុយ

១.២០. សិប្បកម្មផលិតសម្ភារៈប្រើប្រាស់បែបប្រពៃណីដូចជា ទៀន ធូប តម្បាញ កញ្ច្រែង ល្អី កន្រ្តក មួក ក្អម ឆ្នាំង និងសម្ភារៈផ្សេងៗ ដែលផលិតចេញពី ដើមរពាក់ ឬស្សី ស្លឹករុក្ខជាតិ

. កម្មន្តសាលផលិតបំណែកឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀតសំដៅ​លើដល់​សកម្ម​ភាព​ផលិតនូវទំនិញពាក់កណ្តាលសម្រេច ដែលជាធាតុចូល ស្ទិក កាបូន លោហៈ សម្រាប់ប្រើក្នុង ផលិត​កម្ម​របស់​ក្រុមហ៊ុនផ្សេងទៀត។

២.១. ផលិតសំបកវេចខ្ចប់ផ្សេងៗ ដូចជាសំបកក្រដាស កែវ ជ័រប្លាស្ទិក កាបូន លោហ

២.២. ផលិតផ្លាក

២.៣. កែច្នៃជ័រកៅស៊ូ​ និងកែបកៅស៊ូ

២.៤. ផលិតកញ្ចប់ឡាន ផលិតកង់ឡាន ទ្វារឡាន តួឡាន ពួកឡាន

២.៥. ផលិតគ្រឿងបន្លាស់ម៉ាស៊ីនគ្រប់ប្រភេទ ដូចជា ខ្ចៅ ច្រវាក់ ខ្សែពាន

២.៦. ផលិតគ្រឿងបន្លាស់ម៉ាស៊ីនគ្រប់ប្រភេទ ដូចជា សំបកកង់ កែបកង់ ច្រវាក់កង់ កាំកង់

២.៧. ផលិតគ្រឿងបន្លាស់ម៉ូតូផ្សេងៗ ដូចជាសំបកកង់ម៉ូតូ កែបម៉ូតូ ច្រវាក់ម៉ូតូ

២.៨. សិប្បកម្មផលិត និងកែច្នៃដែក សង្កសី លោហធាតុ

២.៩. សហគ្រាសផលិត និងបម្រើសេវាកម្មវេចខ្ចប់

៣. កែច្នៃកាកសំណល់៖ សំដៅដល់ការធ្វើប្រព្រឹត្តិកម្មលើកាកសំណល់ ឬ កែច្នៃកាក​សំណល់​ទៅជា​វត្ថុ​ធាតុ​ដើម, ផលិតផលថ្មី ឬជាសារធាតុអ្វីមួយ។

៣.១. ផលិតផលិតផលច្នៃចេញពីកាកប្រេងកាត

៣.២. ធ្វើប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អុយ

៣.៣. ធ្វើប្រព្រឹត្តិកម្មសម្អាត និងបញ្ចេញចោលកាកសំណល់ដែលមិនបង្កគ្រោះថ្នាក់

៣.៤. កែច្នៃកាកសំណល់ ដូចជាលាមកសត្វ ផេះ ដើម្បីផលិតអគ្គិសនី

៣.៥. ផលិតជីសរីរាង្គកសិកម្មចេញពីកាកសំណល់

៣.៦. ប្រព្រឹត្តិកម្មដបប្លាស្ទិក ដបកែវ សម្រាប់ប្រើប្រាស់ឡើងវិញ

៣.៧. កែច្នៃកាកសំណល់ជ័រប្លាស្ទិក,ដប,​និងកែវ ទៅជាផលិតផលថ្មី

៣.៨. កែច្នៃកាកសំណល់ផ្សេងៗ ផលិតផលជាផលិតផលថ្មី ឬពាក់កណ្តាលសម្រេច

៤. ផលិតទំនិញសម្រាប់វិស័យទេសចេណ៍៖ សំដៅដល់ការផលិតទំនិញ ដែលបម្រើដល់តម្រូវការប្រើប្រាស់ ក្នុងវិស័យ ទេសចរណ៍ ដោយមិនរាប់បញ្ចូលនូវសេវាកម្មទេសចរណ៍ដូចជា ភោជនីយដ្ឋាន និងសណ្ឋាគារឡើយ ដឹកជញ្ជូន ភ្នាក់ងារទេសចរណ៍ ឡើយ។

៤.១. ផលិតសម្លៀកបំពាក់គ្រប់ប្រភេទសម្រាប់វិស័យទេសចរណ៍ ដូចជាអាវយឺតអង្គរ,ក្រម៉ា,សំពត់សូត្រ,អាវផាមួង។ល។

៤.២. តម្បាយសូត្រ

៤.៣. ផលិតសិប្បកម្មដោយដៃ ដូចជាកន្រ្តក កញ្ជ្រោងធ្វើពីឬស្សី

៤.៤. ផលិតបន្តោងសោរូបប្រាសាទ

៤.៥. ផលិតខ្សែកផ្លាកអង្គរ

៤.៦. ផលិតចម្លាក់រូបប្រាសាទ រូបសត្វ រូបទេសភាព​

៤.៧. សិប្បកម្មគូសរូបគំនូរវប្បធម៌ខ្មែរគ្រប់ប្រភេទដូចជា រូបប្រាសាទ រូបបដិមាករ រូបទេសភាព

៤.៨. ផលិតគ្រឿងអនុស្សាវរីយ៍ផ្សេងៗសម្រាប់ភ្ញៀវទេសចរណ៍