ការផលិត និងកែច្នៃម្ហូបអាហារ ៖ គឺជាសកម្មភាពបំប្លែងសារធាតុ ផលិតផលកសិកម្ម ឬរុក្ខជាតិ ដោយកែច្នៃទាំងស្រុង ឬកែច្នៃ បឋមដោយប្រើម៉ាស៊ីន និងហត្ថកម្ម សម្រាប់មនុស្សបរិភោគ។
១. ការផលិត និងកែច្នៃម្ហូបអាហារចេញពីសាច់សត្វ
១.១. ផលិតសាច់កំប៉ុងដូចជាត្រីកំប៉ុង សាច់គោកំប៉ុង សាច់ជ្រុកកំប៉ុង
១.២. វេចខ្ចប់សាច់សត្វដូចជាសាច់ជ្រូក សាច់គោ សាច់មាន់ សាច់ត្រី
១.៣. ផលិតសាច់ក្រៀមដូចជា សាច់ជ្រូកក្រៀម សាច់គោក្រៀម
១.៤. កែច្នៃគ្រឿងសមុទ្រដូចជាបង្កង ក្តាម ខ្យង គុម សារ៉ាយសមុទ្រ
១.៥. ចំរ៉ាញ់ខ្លាញ់ចេញពីសាច់សត្វដូចជាខ្លាញ់ជ្រូក ខ្លាញ់ត្រី ខ្លាញ់គោ
១.៦. ផលិតទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកសៀង ផ្សេងៗ
១.៧. ផលិតទឹកប្រេងខ្យង
១.៨. កែច្នៃ និងផលិតទឹកដោះគោដូចជាទឹកដោះគោស្រស់ ទឹកដោះគោខាប់
១.៩. កែច្នៃទឹកត្រចៀកកាំ
១.១០ កៃច្នៃសាច់សត្វគ្រប់ប្រភេទ
១.១១ សត្តឃាត គ្រប់ប្រភេទ
២. ការផលិត និងកែច្នៃម្ហូបអាហារចេញពីរុក្ខជាតិ,បន្លែ,ផ្លែឈើ និងគ្រាប់ធញ្ញជាតិ
២.១. ផលិតដំណាប់ផ្លែឈើដូចជាដំណាប់ស្វាយ ដំណាប់ចេក
២.២. ផលិតផ្លែឈើកំប៉ុងដូចជា មៀនកំប៉ុង សាវម៉ាវកំប៉ុង
២.៣. ផលិតបន្លែកំប៉ុងគ្រប់ប្រភេទ ដូចជា ស្ពៃកំប៉ុង ឆៃថាវកំប៉ុង ខ្ទឹមជ្រក់កំប៉ុង
២.៤. ផលិតផ្លែឈើក្រៀម ដូចជាខួរក្រៀម ដំឡូងក្រៀម ត្រាវក្រៀម ចេកក្រៀម
២.៥. ផលិតគ្រាប់ធញ្ញជាតិប្រឡាក់ ដូចជា គ្រាប់ចន្ទីប្រឡាក់ សណ្តែកដីប្រឡាក់
២.៦. ផលិតគ្រាប់ធញ្ញជាតិបំពងគ្រប់ប្រភេទ ដូចជាសណ្តែកដីបំពង គ្រាប់ចន្ទ័បំពង
២.៧. ផលិតគ្រឿងទេស គ្រឿងផ្សំដូចជាម្ទេសម៉ត់ ប៊ីចេង អំបិល ទឹកជ្រលក់
២.៨. ផលិតប្រេងចេញពីបន្លែ ផ្លែឈើឬគ្រាប់ធម្មជាតិគ្រប់ប្រភេទដូចជាប្រេងអូលីវ ប្រេងគ្រាប់ឈូករ័ត្ន
២.៩. ផលិតទឹកផ្លែឈើគ្រប់ប្រភេទ ដូចជា ទឹកប៉ោម ទឹកត្របែក ទឹកការ៉ុត ទឹកក្រូច
២.១០. កែច្នៃដោយកិនគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ ដូចជា កិនពោត កិនដំឡូង កិនសណ្តែក (លើកលែងតែកិនស្រូវ)
២.១១. ផលិតស្ករគ្រប់ប្រភេទ ដូចជាស្ករអំពៅ ស្ករត្នោត ស្ករពោត ស្ករសូកូឡា
២.១២. កែច្នៃ និងវេចខ្ចប់នូវបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ
២.១៣. សហគ្រាស ឬរោងចក្រកែច្នៃផលិតផលកសិកម្ម និងម្ហូបអាហារគ្រប់ប្រភេទ
៣. ផលិតនំ អាហារសម្រន់ និងភេសជ្ជៈផ្សេងៗ
៣.១. ផលិតនំវេចខ្ចប់ផ្សេងៗ ដូចជា នំស្រួយកញ្ចប់ នំដោះគោ នំកាហ្វេ
៣.២. ផលិតប៉ាតេ ប្រហិត សាច់ក្រក ផ្សេងៗ
៣.៣. ផលិតអាហារសម្រន់ផ្សេងៗ ដូចជា គុយទាវ មី សាំងវិចវេចខ្ចប់
៣.៤. ផលិតការ៉េមគ្រប់ប្រភេទ ដូចជាការ៉េមសូកូឡា ការ៉េមដូង ការ៉េមចេក
៣.៥. ផលិតស្ករគ្រាប់គ្រប់ប្រភេទ ដូចជាស្ករគ្រាប់ដូង ស្ករគ្រាប់កាហ្វេ
៣.៦. កែច្នៃគ្រឿងសម្រាប់ធុងគ្រប់ប្រភេទ ដូចជា កែច្នៃតែ ,កែច្នៃកាហ្វេ ។ល។
៣.៧. ផលិតទឹកក្រូច
៣.៨. ផលិតទឹកសុទ្ធ និងទឹករ៉ែ
៣.៩. ផលិតទឹកកក
៣.១០. សិប្បកម្មផលិត និងអាជីវកម្មនំគ្រប់ប្រភេទដុត
៣.១១. សិប្បកម្មផលិតចំណីអាហារបែបប្រពៃណីដូចជា ណែម ក្រឡាន អំបុក ប្រហុក ផ្អក ត្រីងៀត ត្រីឆ្អើរ ឆាយប៉ូវ ស្រាស ផ្សេងៗ