កម្មវិធី «ខ្មែរជឿជាក់» | ភាគទី៣៖ លោកស្រី យន់ ផល្លី ម្ចាស់សហគ្រាស គំនិតថ្មី

💡ការប្រឈមមុខនឹងបញ្ហាទីផ្សារ គឺជាចំណុចចាប់ផ្ដើមដ៏សំខាន់ក្នុងការស្វែងរកយុទ្ធសាស្ត្រថ្មីៗ ដើម្បីឈានទៅសម្រេចបាននូវភាពជោគជ័យប្រកបដោយចីរភាព។

ដូច្នេះ យើងខ្ញុំនឹងនាំលោកអ្នកទៅជួបបទពិសោធន៍ផ្ទាល់របស់ លោកស្រី យន់ ផល្លី ម្ចាស់សហគ្រាស គំនិតថ្មី ដែលចាប់ផ្តើមចេញពី អ្នកប្រមូលទិញកសិផលពីកសិករ ប៉ុន្តែដោយសារបញ្ហាទីផ្សារផ្លែចេកមានការធ្លាក់ចុះ លោកស្រីក៏បានសម្រេចចិត្តប្រែក្លាយបញ្ហាឱ្យទៅជាឱកាស ដោយបង្កើតជាសិប្បកម្មកែច្នៃស្ករ និងដំណាប់ចេញពីផ្លែចេកយ៉ាងសម្បូរបែប ដែលមានគុណភាព និងអត្តសញ្ញាណប្លែកពីផលិតផលដទៃទៀតក្នុងស្រុក។ 🍯🏆

«ខ្មែរជឿជាក់»៖ ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ! 🇰🇭