វិច្ឆិកា 20, 2025

គណៈគ្រប់គ្រង និងបុគ្គលិកធនាគារ SME Bank ចូលរួមទស្សនៈកិច្ចសិក្សា ស្តីពី កម្មវិធីខ្សែច្រវាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ (Supply Chain Finance) នៅប្រទេសឥណ្ឌា

ថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហួត សុខា នាយកប្រតិបត្តិអាជីវកម្ម បានដឹកនាំគណៈគ្រប់គ្រង និងបុគ្គលិកធនាគារ SME Bank ចូលរួមទស្សនៈកិច្ចសិក្សា ស្តីពី កម្មវិធីខ្សែច្រវាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ (Supply Chain Finance) រៀបចំដោយ SME Finance Forum (SMEFF) ក្រោមការសម្របសម្រួលរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) នៅប្រទេសឥណ្ឌា។

ទស្សនៈកិច្ចសិក្សានេះធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃ ទៅកាន់ធនាគារធំៗចំនួន ពីរ រួមមាន ធនាគារពាណិជ្ជ ICICI Bank និង ធនាគារ State Bank of India (SBI) និង ជួបជាមួយក្រុមហ៊ុនបច្ចេកវិទ្យា (Supply Chain Finance FinTech) មួយចំនួនទៀតរួមមាន Receivables Exchange of India Limited (RXIL), Vayana and M1Xchange ។

ការចូលរួមទស្សនៈកិច្ចសិក្សានេះអាចផ្តល់ឲ្យឱ្យក្រុមការងារបច្ចេកទេសរបស់ធនាគារ SME Bank ទទួលបាននូវបទពិសោធន៍ថ្មីៗចេញពីការអនុវត្តន៍ជាក់ស្តែងរបស់ធនាគារលើខ្សែច្រវាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ (Supply Chain Finance) សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។ តាមរយៈចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលទទួលបានពីទស្សនៈកិច្ចសិក្សានេះ អាចឲ្យឱ្យធនាគារ SME Bank ដាក់អនុវត្តបន្ថែមក្នុងពេលឆាប់ៗនេះ នូវសេវាកម្មខ្សែច្រវាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ (Supply Chain Finance) សម្រាប់ជាផលប្រយោជន៍បន្ថែមដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានទុនបង្វិលសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន បង្កើនការលក់ ពង្រីកបណ្តាញចែកចាយ និងកាត់បន្ថយការលក់ជំពាក់ និងហានិភ័យនៃការមិនសងរបស់អតិថិជនរបស់ខ្លួនជាដើម។

បន្ថែម

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ
នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
ភ្នំពេញ ថ្ងៃទី16 ខែធ្នូ ឆ្នាំ2021៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បី
នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ថវិកាចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់ជំរុញការអនុវត្តន៍ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា