តុលា 17, 2024

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងអង្គការ វ៉ធើដុតអក់ (Water.org) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា

នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងអង្គការ វ៉ធើដុតអក់ (Water.org) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយមានវត្តមានចូលរួមពី លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង លោកស្រី Griselda Gloria Santos នាយិកាប្រចាំតំបន់នៅអាស៊ីអាគ្នេយ៍ នៃអង្គការ វ៉ធើដុតអក់។
អនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងជំរុញលទ្ធភាពនៃការទទួលបានហិរញ្ញប្បទាន នៃប្រតិបត្តិករទឹកស្អាត នៅកម្ពុជា ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ ភាគីទាំងពីរ នឹងសហការយ៉ាងជិតស្និទ្ធ ក្នុងការអភិវឌ្ឍន៍ និងផ្សព្វផ្សាយ ក៏ដូចជាការរៀបចំវគ្គបណ្តុះបណ្តាល និងពង្រឹងការយល់ដឹងផ្នែកហិរញ្ញវត្ថុ សំដៅធានាឲ្យបាននូវភាពប្រសើរឡើងនូវការប្រើប្រាស់ហិរញ្ញប្បទាន ក្នុងការអភិវឌ្ឍអាជីវកម្មរបស់ប្រតិបត្តិករទឹកស្អាត ប្រកបដោយផលិតភាព និងប្រសិទ្ធភាព។

បន្ថែម

នាថ្ងៃទី២១ និង២២ ខែមិថុនា ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) សហការជាមួយ វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន, សាជីវកម្មហិរញ្ញវត្ថុជប៉ុន និងអង្គភាពអាជីវកម្មខ្នាតតូច (JFC-Micro) បានរៀបចំ...