មិថុនា 10, 2024

គណៈប្រតិភូ ដែលជាសមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃធនាគារ បានអញ្ជើញចូលរួមបំពេញទស្សនកិច្ចសិក្សានៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន និងសាជីវកម្មហិរញ្ញវត្ថុជប៉ុន និងអង្គភាពអាជីវកម្មខ្នាតតូច (JFC-Micro)

នៅទីក្រុងតូយ្យូ, ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាព និងដឹកនាំគណៈប្រតិភូ ដែលជាសមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃធនាគារ ដើម្បីអញ្ជើញចូលរួមបំពេញទស្សនកិច្ចសិក្សានៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន និងសាជីវកម្មហិរញ្ញវត្ថុជប៉ុន និងអង្គភាពអាជីវកម្មខ្នាតតូច (JFC-Micro)។

 

ការរៀបចំដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង និងបទពិសោធន៍ នៃការអភិវឌ្ឍគោលនយោបាយហិរញ្ញវត្ថុ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម នៃប្រទេសទាំងពីរ។ កិច្ចពិភាក្សា និងការចែករំលែកចំណេះដឹងខាងលើ បានកើតចេញពីការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, PRI នៃក្រសួងហិរញ្ញវត្ថុជប៉ុន និង JFC-Micro កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមថ្លែងអំណរគុណដល់ PRI នៃក្រសួងហិរញ្ញវត្ថុជប៉ុន និង JFC-Micro ដែលបានរៀបចំទទួលដំណើរទស្សនកិច្ចនេះ ក៏ដូចជាផ្តល់នូវការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅក្នុងប្រទេសជប៉ុន។

 

បន្ថែម

ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ច​ឡើងវិញ​អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បី
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ
រវាងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក និងក្រុមហ៊ុន បញ្ជី ហ្វាញថោក ឯ.ក ដើម្បីលើកកម្ពស់ លទ្ធភាពទទួលបាន ហិរញ្ញប្បទាន នៃសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
បណ្ឌិត លឹម អូន អគ្គនាយក ធ.ស.ក បានអញ្ជើញចូលរួមជា វាគ្មិន ក្នុងកិច្ចពិភាក្សាប្រចាំឆ្នាំលើកទី២ ស្ដីពី "ការពង្រឹងភាពធន់ និងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា" ដែលរៀបចំ ឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា