វិច្ឆិកា 7, 2023

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហព័ន្ធស្វាយចន្ទីកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា

នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហព័ន្ធស្វាយចន្ទីកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងលើកស្ទួយវិស័យកែច្នៃស្វាយចន្ទី នៅកម្ពុជា ក៏ដូចជា ជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអន្តរជាតិ។

តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ ម្ចាស់សហគ្រាសដែលជាសមាជិក នៃសហព័ន្ធស្វាយចន្ទីកម្ពុជា អាចស្នើសុំគម្រោងហិរញ្ញប្បទានអាជីវកម្ម ប្រកបដោយលក្ខខណ្ឌអនុគ្រោះ ពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។

លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានបញ្ជាក់ឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ គឺជាគោលដៅយុទ្ធសាស្ត្រដែលធនាគារបានកំណត់ ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យស្វាយចន្ទី នៅប្រទេសកម្ពុជា។ លោកបានបញ្ជាក់ទៀតថា៖ «ធនាគារជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាផ្នែកមួយក្នុងការដោះស្រាយបញ្ហាប្រឈម ក្នុងការពង្រីកអាជីវកម្ម សម្រាប់តួអង្គស្វាយចន្ទីទាំងអស់ រួមមាន៖ អ្នកកែច្នៃ និងអ្នកនាំចេញ ក៏ដូចជាលើកកម្ពស់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទី នៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត»។

លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្វាយចន្ទីកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃស្វាយចន្ទីកម្ពុជា ស្របតាមគោលនយោបាយជាតិ ដើម្បីជំរុញឲ្យវិស័យស្វាយចន្ទីនេះ មានការរីកចម្រើន និងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅកាន់ទីផ្សារពិភពលោក ប្រកបដោយភាពជោគជ័យ និង និរន្តរភាព។

បន្ថែម

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក ( ធ.ស.ក ) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ
ធនាគារ SME មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភក្នុង សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា
នារសៀល ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ធនាគារ SME និងក្រុមហ៊ុន Advance Digital World Trade Co.,ltd. បានរៀបចំសិក្ខាសាលាស្តីពី “SME Access to Finance for Developing Global Market” ក្នុងគោលបំណងចែករំលែក និងចូលរួមចំណែកក្នុងការជម្រុញសហគ្រាសធុនតូច និងមធ្យម
គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់់ទាប។ ការផ្តល់ហិរញ្ញប្បទានតម្រូវចំពោះអតិថិជនគោលដៅដែលបានកំណត់ក្នុងបញ្ជីវិស័យគោលដៅ។