កញ្ញា 5, 2023

ទស្សនៈកិច្ចសិក្សាស្វែងយល់អំពីគម្រោងហិរញ្ញប្បទានរបស់ធនាគារ SME ពីគណៈប្រតិភូនៃប្រទេសឡាវ

នាព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ គណៈគ្រប់គ្រងនៃធនាគារ SME ដឹកនាំដោយ លោកបណ្ឌិត លឹម អូន ជាអគ្គនាយក បានទទួលស្វាគមន៍គណៈប្រតិភូទាំង ១៦រូប ពីធនាគារកណ្តាល នៃប្រទេសឡាវ, ថ្នាក់ដឹកនាំនៃគម្រោង Lao Access to Finance Fund (LAFF), គ្រឹះស្ថានហិរញ្ញវត្ថុពីប្រទេសឡាវ និងតំណាងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងកម្មវិធី «ទស្សនៈកិច្ចសិក្សាដើម្បីស្វែងយល់អំពីគម្រោងហិរញ្ញប្បទានរបស់ធនាគារ SME»។

ក្នុងជំនួបទស្សនកិច្ចនេះ ធនាគារ SME មានកិត្តិយសក្នុងការចែករំលែកបទពិសោធន៍ល្អៗ និងភាពជោគជ័យនៃគម្រោងហិរញ្ញប្បទាន និងសហហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមរបស់ខ្លួន ដល់គណៈប្រតិភូនៃប្រទេសឡាវ។ ទស្សនៈកិច្ចនេះផងដែរ ក៏មានជាការធ្វើបទបង្ហាញពាក់ព័ន្ធ និងកិច្ចពិភាក្សាជាច្រើន ជាពិសេសការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ជាក់ស្ដែងពីដំណើរការ និងអត្ថប្រយោជន៍នៃការទទួលហិរញ្ញប្បទានពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ។

បន្ថែម

សៀមរាប, នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ (Annual General Meeting 2024) ក្រោមប្រធានបទ «Grow Strong, Grow Right» នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា