November 3, 2026

ធនាគារ SME ចូលរួមគាំទ្រមូលនិធិសប្បុរសធម៌ «Anakot Charity» ដើម្បីរួមចំណែកកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់កុមារកម្ពុជា

“Some people see as waste, others see as an opportunity” In Tbong Khmum Province, a couple who own a business has turned plastic waste into a growing business by collecting, sorting, and processing discarded plastics into valuable raw materials used to produce bottles, containers, and other plastic products. With vision, hard work, and perseverance, they …

ធនាគារ SME ចូលរួមគាំទ្រមូលនិធិសប្បុរសធម៌ «Anakot Charity» ដើម្បីរួមចំណែកកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់កុមារកម្ពុជា Read More »

ធនាគារ SME បានរៀបចំពិធីប្រគល់បង្គន់អនាម័យ និងសម្ភារប្រើប្រាស់ ប្រគល់ជូន សាលាវិទ្យាល័យ ឈើទាល

ខេត្តកណ្តាល៖ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយគំនិតផ្តួចផ្តើមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ SME ដឹកនាំដោយលោក ជា សុភ័ក្ត អគ្គនាយក និងគណៈគ្រប់គ្រង បានរៀបចំពិធីប្រគល់ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារប្រើប្រាស់ជូនវិទ្យាល័យឈើទាល ក្នុងឱកាសពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៦-២០២៧។ ការឧបត្ថម្ភនេះបង្ហាញពីស្មារតីចូលរួមចំណែករបស់ធនាគារ SME ក្នុងការលើកកម្ពស់សុខភាព និងអនាម័យនៅតាមសាលារៀន តាមរយៈការឧបត្ថម្ភហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារប្រើប្រាស់ជូនវិទ្យាល័យ រួមមាន ខ្លោងទ្វា បង្គន់អនាម័យ ៤ ខ្នង កុំព្យូទ័រ ២ គ្រឿង ម៉ាស៊ីនព្រីន ១ គ្រឿង ទូដាក់ឯកសារ ២ និងកៅអី ១០០ ព្រមទាំងសម្ភារសិក្សា និងផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សឆ្នើម និងសិស្សដែលមានការខ្វះខាត សរុប ៥០ នាក់ ដែលកៀរគរថវិកាពីការចូលរួមស្ម័គ្រចិត្តរបស់គណៈគ្រប់គ្រង និងបុគ្គលិក។ តាមរយៈសកម្មភាពនេះ ធនាគារ SME សង្ឃឹមថា ការគាំទ្រនឹងរួមចំណែកជួយសម្រួលដល់ការសិក្សា លើកកម្ពស់សុខភាព និងអនាម័យ …

ធនាគារ SME បានរៀបចំពិធីប្រគល់បង្គន់អនាម័យ និងសម្ភារប្រើប្រាស់ ប្រគល់ជូន សាលាវិទ្យាល័យ ឈើទាល Read More »

ធនាគារ SME ចូលរួមឧបត្ថម្ភវេទិកាស្តីពី “Saharka Cyber Safety Summit 2026”

រាជធានីភ្នំពេញ៖ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសចូលរួមឧបត្ថម្ភវេទិកាស្តីពី “Saharka Cyber Safety Summit 2026” ដែលរៀបចំឡើងដោយសាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី (AUPP Liger Leadership Academy) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត និងពង្រឹងចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថលក្នុងចំណោមយុវជនកម្ពុជា។ ក្នុងឱកាសនេះ តំណាងធនាគារ SME ក៏បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា​​ ដើម្បីចែករំលែកទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងសុវត្ថិភាពឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវ និងសារៈសំខាន់នៃការយល់ដឹងអំពីហានិភ័យតាមប្រព័ន្ធអ៊ីនធឺណិត ជាពិសេសក្នុងបរិបទសេវាហិរញ្ញវត្ថុឌីជីថល។ ការចូលរួមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ SME ក្នុងការចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងជំរុញឱ្យយុវជនកម្ពុជាមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព ការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ។