ធនាគារ SME ចុះទស្សនកិច្ចស្វែងយល់ពីអាជីវកម្ម នៅខេត្តត្បូងឃ្មុំ
“អ្វីដែលមនុស្សមួយចំនួនមើលឃើញថាជាសំណល់ អាចក្លាយជាវត្ថុធាតុដើមដ៏មានតម្លៃសម្រាប់បង្កើតឱកាសថ្មីៗក្នុងអាជីវកម្ម។” នៅខេត្តត្បូងឃ្មុំ ប្តីប្រពន្ធមួយគូបានចាប់ផ្តើមអាជីវកម្មកែច្នៃសំណល់ ដោយប្រមូល និងកែច្នៃសំណល់ប្លាស្ទិក ឱ្យក្លាយជាវត្ថុធាតុដើមសម្រាប់ផលិតផលផ្សេងៗ ដូចជា ដប កំប៉ុងជ័រ និងផលិតផលប្លាស្ទិកជាដើម។ ដោយមានចក្ខុវិស័យ និងការតស៊ូ ពួកគាត់បានបន្តអភិវឌ្ឍពីមួយជំហានទៅមួយជំហាន រួមចំណែកក្នុងការកាត់បន្ថយសំណល់ និងបង្កើតតម្លៃបន្ថែមសម្រាប់សហគមន៍។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពង្រីកអាជីវកម្ម និងបង្កើនសមត្ថភាពផលិតកម្ម ប្តីប្រពន្ធមួយគូនេះបានទទួលការគាំទ្រហិរញ្ញប្បទានពី ធនាគារ SME ដែលជាផ្នែកមួយក្នុងការជួយឱ្យអាជីវកម្មរបស់ពួកគាត់បន្តរីកចម្រើន។ កុំភ្លេចរង់ចាំតាមដានទស្សនាតាមរយៈទំព័រ Facebook SME Bank of Cambodia ពីដំណើរអាជីវកម្ម និងការផ្លាស់ប្តូររបស់ពួកគាត់ បន្ទាប់ពីទទួលបានការគាំទ្រហិរញ្ញប្បទានពីធនាគារ SME។
