ពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារ SME និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦​​ នៅទីស្នាក់ការកណ្តាល ធនាគារ SME បានធ្វើពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា រវាង ធនាគារ SME និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា ក្រោមអធិបតីភាព លោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារ SME និង ឯកឧត្តម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំទាំងពីរស្ថាប័ន។ គួរបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ បានចាប់ផ្តើមឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាលើកដំបូង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ផ្អែកលើសមិទ្ធផលវិជ្ជមានកន្លងមក ធនាគារ SME និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានសម្រេចចិត្ត បន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ សារជាថ្មីម្តងទៀត ក្នុងគោលបំណងលើកកម្ពស់លទ្ធភាពទទួលបានឥណទាន និងជំរុញវឌ្ឍនភាពធុរកិច្ច សម្រាប់សមាជិកក្នុងវិស័យផលិតចំណីអាហារ បង្កើនផលិតភាពផលិតឱ្យបានកាន់តែច្រើន ព្រមទាំងបើកឱកាសឱ្យផលិតផលខ្មែរអាចបោះជំហានទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការនាំចេញឱ្យបានកាន់តែទូលំទូលាយ។   តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ សមាជិកនៃសមាគមអ្នកផលិតចំណីអាហារកម្ពុជា អាចស្នើសុំគម្រោងឥណទានអាជីវកម្ម ប្រកបដោយលក្ខខណ្ឌអនុគ្រោះ ពីធនាគារ …

ពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារ SME និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា Read More »