ធនាគារ SME បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «One SME – Driving Local Value»
ខេត្តកំពត, នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ធនាគារ SME បានរៀបចំ «កិច្ចប្រជុំប្រចាំឆ្នាំ២០២៦» នៅសណ្ឋាគារខាសល បេវិយូ រីសត និងស្បា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ SME ព្រមទាំងបានការចូលរួមពីសំណាក់ ឯកឧត្តម/លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង និងបុគ្គលិកធនាគារ សរុបប្រមាណ ២២០នាក់។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង សង្ខេបអំពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ ព្រមទាំងបានបូកសរុបនូវលទ្ធផលរួមដែលធនាគារ SME សម្រចបានក្នុងរយៈពេល ៦ឆ្នាំ នៃការគាំទ្រ និងលើកស្ទួយ SMEs នៅកម្ពុជា។ សមិទ្ធផលទាំងនេះ គឺជាផ្លែផ្កានៃសាមគ្គីភាពជាធ្លុងមួយ នៃបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ ដើម្បីសម្រេចគោលដៅរួម។ ធនាគារ SME នៅតែបន្តប្រកាន់ខ្ជាប់នូវ សុចរិតភាព ជាស្នូលនៃក្រមសីលធម៍ ដើម្បីពង្រឹងជំនឿចិត្តជាមួយអតិថិជន និងជំរុញវឌ្ឍនភាពវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ជារៀងរាល់ឆ្នាំ ធនាគារតែងរៀបចំពានរង្វាន់បុគ្គលិកឆ្នើម ផ្តល់អាទិភាពបំផុតលើសុខុមាលភាពបុគ្គលិក និងការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកគ្រប់រូប។ …
