មីនា 16, 2023

ធនាគារ SME បានចូលរួមក្នុងសិក្ខាសាលាស្តីពី “ពង្រីកកាលានុវត្តភាពសហគ្រិនស្រ្តី ក្នុងបរិបទសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល”

នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក នៀវ សុគន្ធ នាយកប្រតិបត្តិប្រតិបត្តិការ នៃធនាគារ SME បានចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងសិក្ខាសាលាស្តីពី “ពង្រីកកាលានុវត្តភាពសហគ្រិនស្រ្តី ក្នុងបរិបទសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល” ក្រោមការរៀបចំដោយក្រសួងកិច្ចការនារី និងមានអ្នកចូលរួមជាង១០០នាក់ មកពីស្ថាប័នក្រសួង និងមន្ទីរកិច្ចការនារីខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីជំរុញការយកចិត្តទុកដាក់របស់សហគ្រិនស្រ្តី ក្នុងការអភិវឌ្ឍអាជីវកម្ម ស្របតាមយុគសម័យឌីជីថល និងពិនិត្យលើយន្តការនានា របស់ស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រសហគ្រិនស្រ្តីឱ្យកាន់តែមានប្រសិទ្ធិភាព។
នៅក្នុងកិច្ចពិភាក្សា លោក នៀវ សុគន្ធ បានចូលរួមចែករំលែកពីលទ្ធភាព និងអត្ថប្រយោជន៍នៃគម្រោងហិរញ្ញប្បទានរបស់ធនាគារ SME ជាពិសេសគម្រោងហិរញ្ញប្បទានសហគ្រិនស្រ្តី ដែលគាំទ្រយ៉ាងពេញទំហឹងដល់សហគ្រិនជាស្រ្តី ជាមួយការផ្តល់ជូននូវលក្ខខណ្ឌអនុគ្រោះ ជាពិសេសអត្រាការប្រាក់ទាប។

បន្ថែម

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ SME តំណាងដោយលោកបណ្ឌិត លឹម ឣូន ជាឣគ្គនាយក មានសេចក្តីសោមន្សដែលបានចូលរួមឧបត្ថម្ភក្នុង កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២ វគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្រោមឣធិបតីភាពរបស់
ភ្នំពេញ, ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំស្តីអំពី «ផែនការអាជីវកម្ម សម្រាប់ឆ្នាំ២០២៤-២០២៦» នៅសណ្ឋាគាររ៉ូសវ៉ូដភ្នំពេញ
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ