ធ្នូ 20, 2022

សេចក្តីជូនដំណឹងស្តីពី “ការអញ្ជើញចូលរួមពិគ្រោះថ្លៃដើម្បីជ្រើសរើសអ្នកទទួលការធ្វើការងារសេវាសន្តិសុខ និងអនាម័យ” ជូនធនាគារ SME

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក ( ធ.ស.ក ) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ធ.ស.ក នឹងបើកដាក់ឲ្យមានការពិគ្រោះថ្លៃជាសាធារណៈ ដើម្បីជ្រើសរើស អ្នកទទួលការធ្វើការងារសេវាសន្តិសុខ និងអនាម័យ ជូន ធ.ស.ក ។

 

ក្រុមហ៊ុន/សហគ្រាស ដែលមានចំណាប់អារម្មណ៍ចូលរួមពិគ្រោះថ្លៃ អាចមកទំនាក់ទំនងដើម្បីទិញឯកសារពិគ្រោះថ្លៃដោយផ្ទាល់ជាមួយ ធ.ស.ក នៅអង្គភាពលទ្ធកម្មដែលមានអាសយដ្ឋាន៖ អគារលេខ៣០ ផ្លូវប៉ាស្ទ័រ (៥១) កែងផ្លូវព្រៃនគរ (១២៦) សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ តទៅរៀងរាល់ម៉ោងធ្វើការ (លេខទូរសព្ទទំនាក់ទំនង៖ ០៩២ ២០៩០៨៤ ឬ ០៨៩ ៩៩៧២៤៦)។

 

បន្ថែម

ដើម្បីបន្តការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការឥណទានសម្រាប់ទ្រទ្រង់អាជីវកម្ម និងស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញរបស់រាជរដ្ឋាភិបាល
ភ្នំពេញ, ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំស្តីអំពី «ផែនការអាជីវកម្ម សម្រាប់ឆ្នាំ២០២៤-២០២៦» នៅសណ្ឋាគាររ៉ូសវ៉ូដភ្នំពេញ
នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារ SME បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី "ការគាំទ្រសហគ្រាសធុនតូច និងមធ្យមលើ ការយល់ដឹង ផ្នែកច្បាប់ និងហិរញ្ញវត្ថុ សម្រាប់កំណើនប្រកបដោយចីរភាព"។
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក ( ធ.ស.ក ) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ