Author name: kimmey

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីគម្រោងសហហិរញ្ញាប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីគម្រោងសហហិរញ្ញាប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ ក្រោម អធិបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល ធ.ស.ក

ការលើកកម្ពស់សមត្ថភាព សហគ្រិនស្ត្រីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល

គណៈគ្រប់គ្រងជាន់ខ្ពស់នៃធ.ស.កបានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធីសិក្ខាសាលាអនឡាញ ស្ដីពី “ការលើកកម្ពស់សមត្ថភាព សហគ្រិនស្ត្រីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល” ដែលបានផ្តួចផ្តើម និងសហការរៀបចំឡើងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមសហគ្រិនស្ត្រីកម្ពុជា ក្រុមហ៊ុនបច្ចេកវិទ្យា

យុវជន និងការចាប់ផ្ដើមអាជីវកម្ម ដំបូង

បណ្ឌិត លឹម អូន អគ្គនាយក នៃ ធ.ស.ក បានអញ្ជើញចូលរួមជា វាគ្មិនក្នុងសិក្ខាសាលាជាស៊េរីវគ្គទី២ស្តីពីការជំរុញសហគ្រិនភាព យុវជនក្រោមប្រធានបទ “យុវជន និងការចាប់ផ្ដើមអាជីវកម្ម ដំបូង” ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)

គម្រោងសហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យ ទេសចរណ៍

គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) គឺជាផ្នែកមួយនៃការគាំទ្រសម្រាប់ការអនុវត្ត “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីការស្តារសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១ -២០២៣”។ ដើម្បីលើកកម្ពស់ និងពង្រឺងឲ្យមានការងើបឡើងវិញនៃវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចអនុវត្តគម្រោងនេះ ដើម្បីដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទានសម្រាប់អាជីវកម្មទាក់ទងនឹងវិស័យទេសចរណ៍។ គម្រោង TRCS នឹងគាំទ្រ (ក) ដំណើរការអាជីវកម្មឡើងវិញ (ខ) ការកែលម្អ និងទំនើបកម្ម និង (គ) ការពង្រឹង និងធ្វើពិពិធកម្មសេវាកម្មទេសចរណ៍ ដើម្បីរៀបចំសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងវិបត្តិក្រោយកូវីដ-១៩។ អតិថិជនគោលដៅនៃគម្រោង TRCS មានដូចជា: (១). អាជីវកម្មសណ្ឋាគារ (២). អាជីវកម្មផ្ទះសំណាក់ (៣). អាជីវកម្មភោជនីយដ្ឋាន (៤). អាជីវកម្មគាំទ្រដល់វិស័យទេសចរណ៍។ លក្ខណៈពិសេស ទំហំហិរញ្ញប្បទាន : រហូតដល់ ២,៤០០ លានរៀល ឬ ៦០០,០០០ ដុល្លារអាមេរិក គោលបំណង : ប្រើប្រាស់ជាទុនបង្វិល ឬទុនវិនិយោគ រយៈពេលហិរញ្ញប្បទាន : រហូតដល់ ៨ឆ្នាំ រូបិយប័ណ្ណ …

គម្រោងសហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យ ទេសចរណ៍ Read More »