វិច្ឆិកា 10, 2026

ធនាគារ SME បានចូលរួមព្រឹត្តិការណ៍ជិះកង់លើកទី៦

ខេត្តកំពត៖ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ធនាគារ SME បានចូលរួមព្រឹត្តិការណ៍ជិះកង់លើកទី៦ របស់សមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ “ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល” ដែលប្រារព្ធឡើងនៅមុខសាលាខេត្តកំពត។

ការចូលរួមរបស់ធនាគារ SME ក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញពីស្មារតីសហការជាមួយស្ថាប័នក្នុងវិស័យធនាគារ ក្នុងការផ្សព្វផ្សាយសារអប់រំ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីនិរន្តរភាព ព្រមទាំងជំរុញការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយវត្ថុជាតិ និងជាផ្នែកសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ក៏ជាការចូលរួមលើកកម្ពស់ស្មារតីថែរក្សាសុខភាព និងបរិស្ថានបៃតង ដើម្បីរួមចំណែកកសាងសង្គមប្រកបដោយសុខុមាលភាព និងចីរភាព។

បន្ថែម

ភ្នំពេញ ថ្ងៃទី16 ខែធ្នូ ឆ្នាំ2021៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បី
នារសៀល ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ធនាគារ SME និងក្រុមហ៊ុន Advance Digital World Trade Co.,ltd. បានរៀបចំសិក្ខាសាលាស្តីពី “SME Access to Finance for Developing Global Market” ក្នុងគោលបំណងចែករំលែក និងចូលរួមចំណែកក្នុងការជម្រុញសហគ្រាសធុនតូច និងមធ្យម