វិច្ឆិកា 4, 2026

ធនាគារ SME ចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធី «Forest Ecopreneurs Cambodia 2026 Networking Event»

រាជធានីភ្នំពេញ៖ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធី «Forest Ecopreneurs Cambodia 2026 Networking Event» ដែលរៀបចំឡើងដោយ Impact Hub Phnom Penh នៅម្លប់កាហ្វេ។

កម្មវិធីនេះមានគោលបំណងជំរុញសហគ្រិនភាពដែលគិតគូរពីបរិស្ថាន តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងអាជីវកម្មកំពុងរីកចម្រើនចំនួន ១០ និងភាគីពាក់ព័ន្ធសំខាន់ៗមកពីវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសហគមន៍មូលដ្ឋាន ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងស្វែងរកឱកាសសហការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។

ក្នុងឱកាសនេះ តំណាងធនាគារ SME បានធ្វើបទបង្ហាញអំពីគម្រោងហិរញ្ញប្បទានរបស់ធនាគារ ដោយផ្តោតលើលទ្ធភាពទទួលបានហិរញ្ញប្បទាន លក្ខខណ្ឌនៃការស្នើសុំឥណទាន និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ជាពិសេសអាជីវកម្មដែលមានសក្តានុពលក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងបរិស្ថាន។

បន្ថែម

ដើម្បីបន្តការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការឥណទានសម្រាប់ទ្រទ្រង់អាជីវកម្ម និងស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញរបស់រាជរដ្ឋាភិបាល