វិច្ឆិកា 3, 2026

ធនាគារ SME ចូលរួមគាំទ្រមូលនិធិសប្បុរសធម៌ «Anakot Charity» ដើម្បីរួមចំណែកកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់កុមារកម្ពុជា

ខេត្តកំពត៖ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសចូលរួមសហការឧបត្ថម្ភក្នុងកម្មវិធីមូលនិធិ «Anakot Charity» ដែលជាគំនិតផ្តួចផ្តើមគាំទ្រវិស័យអប់រំឆ្នាំ២០២៦ ក្រោមប្រធានបទ «Let’s Build A Brighter Future Together» រៀបចំឡើងដោយនិស្សិតនៃសាលា CamEd Business School។ កម្មវិធីនេះប្រព្រឹត្តទៅនៅសាលាបឋមសិក្សាសុខសាន្ត អាយឌៀ អូរវៀង ខេត្តកំពត ក្នុងគោលបំណងចូលរួមចែករំលែកក្តីសង្ឃឹម និងបង្កើនឱកាសសិក្សាដល់សិស្សានុសិស្ស។

ការចូលរួមរបស់ធនាគារ SME ក្នុងកម្មវិធីនេះ គឺជាការបង្ហាញពីស្មារតីចែករំលែក និងការយកចិត្តទុកដាក់ចំពោះសហគមន៍ ជាពិសេសការគាំទ្រដល់វិស័យអប់រំ ដែលជាគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងកសាងអនាគតប្រកបដោយចីរភាព។

ធនាគារ SME ជឿជាក់ថា ការផ្តល់ឱកាសអប់រំថ្ងៃនេះ គឺជាការបណ្តុះគ្រឹះសម្រាប់អនាគតដ៏ភ្លឺស្វាងនៅថ្ងៃស្អែក។ ការចូលរួមចំណែកពីស្ថាប័ន និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ទោះតិចក្តី ឬច្រើនក្តី សុទ្ធតែមានតម្លៃក្នុងការបង្កើតឱកាស និងជំរុញក្តីសុបិនរបស់កុមារឱ្យក្លាយជាការពិត។

បន្ថែម

គម្រោងហិរញ្ញប្បទានគ្មានទ្រព្យធានា ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូចទាំងអស់នៅក្នុងព្រះរាជាណា ចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ អត្រាការប្រាក់់ទាប និងមិនមានតម្រូវទ្រព្យធានា។
នាព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានប្រារព្ធពិធីទូងស្គរ ដើម្បីចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា