វិច្ឆិកា 3, 2026

ធនាគារ SME បានរៀបចំពិធីប្រគល់បង្គន់អនាម័យ និងសម្ភារប្រើប្រាស់ ប្រគល់ជូន សាលាវិទ្យាល័យ ឈើទាល

ខេត្តកណ្តាល៖ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយគំនិតផ្តួចផ្តើមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ SME ដឹកនាំដោយលោក ជា សុភ័ក្ត អគ្គនាយក និងគណៈគ្រប់គ្រង បានរៀបចំពិធីប្រគល់ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារប្រើប្រាស់ជូនវិទ្យាល័យឈើទាល ក្នុងឱកាសពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៦-២០២៧។

ការឧបត្ថម្ភនេះបង្ហាញពីស្មារតីចូលរួមចំណែករបស់ធនាគារ SME ក្នុងការលើកកម្ពស់សុខភាព និងអនាម័យនៅតាមសាលារៀន តាមរយៈការឧបត្ថម្ភហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារប្រើប្រាស់ជូនវិទ្យាល័យ រួមមាន ខ្លោងទ្វា បង្គន់អនាម័យ ៤ ខ្នង កុំព្យូទ័រ ២ គ្រឿង ម៉ាស៊ីនព្រីន ១ គ្រឿង ទូដាក់ឯកសារ ២ និងកៅអី ១០០ ព្រមទាំងសម្ភារសិក្សា និងផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សឆ្នើម និងសិស្សដែលមានការខ្វះខាត សរុប ៥០ នាក់ ដែលកៀរគរថវិកាពីការចូលរួមស្ម័គ្រចិត្តរបស់គណៈគ្រប់គ្រង និងបុគ្គលិក។

តាមរយៈសកម្មភាពនេះ ធនាគារ SME សង្ឃឹមថា ការគាំទ្រនឹងរួមចំណែកជួយសម្រួលដល់ការសិក្សា លើកកម្ពស់សុខភាព និងអនាម័យ ព្រមទាំងជំរុញឱ្យសិស្សានុសិស្សមានទម្លាប់រស់នៅស្អាត មានការទទួលខុសត្រូវចំពោះបរិស្ថានជុំវិញខ្លួន និងបន្តខិតខំសិក្សារៀនសូត្រដើម្បីអនាគតដ៏ល្អប្រសើរ។

បន្ថែម

រវាងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក និងសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដើម្បីលើកកម្ពស់ លទ្ធភាពទទួលបានហិរញ្ញប្បទាននៃសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា
ភ្នំពេញ, ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំស្តីអំពី «ផែនការអាជីវកម្ម សម្រាប់ឆ្នាំ២០២៤-២០២៦» នៅសណ្ឋាគាររ៉ូសវ៉ូដភ្នំពេញ