សីហា 24, 2026

កិច្ចប្រជុំរវាងធនាគារ SME និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់មួយរបស់អូស្រ្តាលី នៅកម្ពុជា (CAPRED)

ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ធនាគារ SME ដឹកនាំដោយ លោក ជា សុភ័ក្ត អគ្គនាយកនៃ ធនាគារ SME បានជួបពិភាក្សាការងារជាមួយ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់មួយរបស់អូស្រ្តាលី នៅកម្ពុជា (CAPRED) ។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងស្វែងរកកិច្ចសហប្រតិបត្តិការដោយផ្អែកលើគោលគំនិត Beyond Financing ដែលផ្តោតលើការគាំទ្រ SMEs នៅកម្ពុជា ដោយរួមបញ្ចូលទាំងការផ្តល់ហិរញ្ញប្បទានអនុគ្រោះក្នុងខ្សែចង្វាក់តម្លៃសម្រាប់នាំចេញ ព្រមទាំងការពង្រឹងជំនាញបច្ចេកទេស ការត្រៀមខ្លួនសម្រាប់ពង្រីកអាជីវកម្ម និងការពង្រឹងអភិបាលកិច្ចធុរកិច្ចផងដែរ។

បន្ថែម

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ SME តំណាងដោយលោកបណ្ឌិត លឹម ឣូន ជាឣគ្គនាយក មានសេចក្តីសោមន្សដែលបានចូលរួមឧបត្ថម្ភក្នុង កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២ វគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្រោមឣធិបតីភាពរបស់
(ភ្នំពេញ)៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសដើម្បីចូលរួមគាំទ្រដំណើការធុរកិច្ចកម្ពុជា
នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ថវិកាចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់ជំរុញការអនុវត្តន៍ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា