កក្កដា 22, 2026

ធនាគារ SME ចូលរួមដាក់ស្តង់ពិព័រណ៍ក្នុងព្រឹត្តិការណ៍ «យុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំង»

ភ្នំពេញ៖ ធនាគារ SME មានកិត្តិយសចូលរួមដាក់ស្តង់ពិព័រណ៍ក្នុងមហាព្រឹត្តិការណ៍ «យុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំង» (Cambodia Food Expo 2026) ដែលប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

«យុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំង» គឺជាចលនាដ៏មានសារៈសំខាន់ក្នុងការរួបរួមកម្លាំងពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់តម្លៃអាហារខ្មែរ ជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ពង្រឹងស្តង់ដាផលិតកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រិនខ្មែរ ទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ការចូលរួមរបស់ ធនាគារ SME ក្នុងមហាព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាពិសេសអាជីវកម្មក្នុងវិស័យម្ហូបអាហារ កសិ-ឧស្សាហកម្ម និងផលិតកម្មក្នុងស្រុក ឱ្យមានលទ្ធភាពពង្រីកខ្លួន បង្កើនគុណភាពផលិតផល និងពង្រឹងសមត្ថភាពប្រកួតប្រជែង តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្រប និងការគាំទ្រផ្នែកប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម។

បន្ថែម

នាព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានប្រារព្ធពិធីទូងស្គរ ដើម្បីចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
សៀមរាប, នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ (Annual General Meeting 2024) ក្រោមប្រធានបទ «Grow Strong, Grow Right» នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា
នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារ SME បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី "ការគាំទ្រសហគ្រាសធុនតូច និងមធ្យមលើ ការយល់ដឹង ផ្នែកច្បាប់ និងហិរញ្ញវត្ថុ សម្រាប់កំណើនប្រកបដោយចីរភាព"។