កក្កដា 22, 2026

ធនាគារ SME ចូលរួមឧបត្ថម្ភក្នុងកម្មវិធី «ជំនួបបណ្តាញធុរកិច្ច»

ភ្នំពេញ៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសចូលរួមឧបត្ថម្ភក្នុងកម្មវិធី «ជំនួបបណ្តាញធុរកិច្ច (Business Networking Night)» ដែលរៀបចំដោយ សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) នៅសណ្ឋាគារ Raffles Le Royal។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងពង្រីកបណ្តាញអាជីវកម្ម បង្កើតឱកាសសហការ លើកកម្ពស់ផលិតផល និងសេវាកម្មរបស់សមាជិកា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាញធុរកិច្ចទាំងក្នុង និងក្រៅប្រទេស។

ក្នុងឱកាសនេះ ក៏មានការប្រកាសបើកជាផ្លូវការនូវ យុទ្ធនាការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ដើម្បីលើកទឹកចិត្ត និងទទួលស្គាល់សមិទ្ធផលរបស់សហគ្រិនស្ត្រីនៅកម្ពុជា។

បន្ថែម

ភ្នំពេញ, ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំស្តីអំពី «ផែនការអាជីវកម្ម សម្រាប់ឆ្នាំ២០២៤-២០២៦» នៅសណ្ឋាគាររ៉ូសវ៉ូដភ្នំពេញ
សៀមរាប, ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសិក្ខាសាលា និងសន្និសីទសារព័ត៌មាន ស្តីពី «កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប»