កម្មវិធី «ខ្មែរជឿជាក់» | ភាគទី៥៖ លោកស្រី សៀវ សុម៉ាលីន ម្ចាស់សិប្បកម្ម តាកាឌា

កម្មវិធី «ខ្មែរជឿជាក់» នឹងនាំលោកអ្នកទៅជួបបទពិសោធន៍ផ្ទាល់របស់ លោកស្រី សៀវ សុម៉ាលីន ម្ចាស់សិប្បកម្ម តាកាឌា ដែលជាសិប្បកម្មផលិតឱសថបុរាណ និងក្រមួនចត បន្តមរតកគ្រួសាររហូតដល់ ៣ ជំនាន់។ 🌿

✨ លោកអ្នកនឹងបានឃើញពីដំណើរការផលិតឱសថបុរាណ ដែលត្រូវបានផ្សំឡើងយ៉ាងសម្រិតសម្រាំង ពីវត្ថុធាតុដើមធម្មជាតិសុទ្ធសឹង ១០០% ដូចជា ស្លឹកម្លិះ ស្លឹកកាឆាយ និងស្លឹកខ្ទឹមខ្យល់ ដោយឆ្លងកាត់ការរំងាស់ និងការបន្សំតាមរូបមន្តសម្ងាត់ប្រចាំត្រកូល ដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ឱសថបុរាណ និងក្រមួនចត តាកាឌា បានឈរជើងនៅលើទីផ្សារជិត ១ សតវត្សរ៍មកហើយ តាមរយៈប្រសិទ្ធភាពពិតប្រាកដ ភាពស្មោះត្រង់ ​និងការណែនាំតៗ​គ្នា​ពី​មាត់មួយទៅមាត់មួយ ដោយសារក្តីទុកចិត្តពិតៗពីអតិថិជន។

«ខ្មែរជឿជាក់»៖ ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ! 🇰🇭

បន្ថែម

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហគ្រិនខ្មែរ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាននៃសហគ្រាស ធុនតូច និងមធ្យម នៅកម្ពុជា
នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ថវិកាចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់ជំរុញការអនុវត្តន៍ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីគម្រោងសហហិរញ្ញាប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ ក្រោម អធិបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល ធ.ស.ក