ឧសភា 21, 2026

ពិធីបិទវគ្គសិក្ខាសាលាទី១ រៀបចំដោយអង្គភាពអាជីវកម្មខ្នាតតូច និងសាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro)

រាជធានីភ្នំពេញ, នារសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៦ លោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារ SME បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសិក្ខាសាលាទី១ ដែលរៀបចំដោយ អង្គភាពអាជីវកម្មខ្នាតតូច និងសាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro)។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងរយៈពីរថ្ងៃ ១៩-២០ ខែឧសភា ឆ្នាំ២០២៦ ដោយសហការរវាង ធនាគារ SME និងអង្គភាពអាជីវកម្មខ្នាតតូច នៃសាជីវកម្មហិរញ្ញវត្ថុជប៉ុន ក្រោមការគាំទ្រពី វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ នៃក្រសួងហិរញ្ញវត្ថុជប៉ុន ក្នុងគោលបំណងចែករំលែកចំណេះដឹង កសាង និងពង្រឹងសមត្ថភាពជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ SME លើការវិភាគឥណទាន ព្រមទាំងគំរូនៃការវាយតម្លៃឥណទាន។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់ ធនាគារ SME ប្រមាណ ៤០ នាក់ ដែលធ្វើការពាក់ព័ន្ធផ្ទាល់ជាមួយនឹងដំណើរការនៃការបញ្ចេញឥណទាន។

លោក ជា សុភ័ក្ត បានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមដែលបានចូលរួមយ៉ាងសកម្ម ក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ ដែលត្រូវបានចែករំលែកដោយគ្រូឧទេសនាមពីអង្គភាពអាជីវកម្មខ្នាតតូច និងសាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro) លើប្រធានបទសំខាន់ៗ រួមមាន ការវិភាគរំហូរសាច់ប្រាក់ (Cash flow analysis), ការវិភាគការវិនិយោគមូលធន (Capital Investment Analysis) និងគំរូវាយតម្លៃពិន្ទុឥណទាន (Credit Scoring Models)។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់គណៈប្រតិភូ និងក្រុមការងារភាគីជប៉ុន ដែលបានចំណាយពេលបណ្តុះបណ្តាលដល់សិក្ខាកាមរយៈពេលពីរថ្ងៃកន្លងមកនេះ។

បន្ថែម

គម្រោងហិរញ្ញប្បទានសហគ្រិនស្រ្តីត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសជាស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់់ទាប។ សហគ្រិនជាស្រ្តីអាចប្រើប្រាស់គម្រោងហិរញ្ញប្បទានខាងលើ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មីបាន។
នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ SME តំណាងដោយលោកបណ្ឌិត លឹម ឣូន ជាឣគ្គនាយក មានសេចក្តីសោមន្សដែលបានចូលរួមឧបត្ថម្ភក្នុង កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២ វគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្រោមឣធិបតីភាពរបស់
នារសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ SME សហការជាមួយនឹង សមាគម ស្វាយចន្ទី កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “លទ្ធភាពទទួលបានហិរញ្ញប្បទាន និង ការត្រៀមខ្លួនដើម្បីទទួលបានហិរញ្ញប្បទានពីធនាគារ SME” ក្នុងគោលបំណង...