កញ្ញា 5, 2023

ធនាគារ SME សហការជាមួយសមាគម ស្វាយចន្ទី កម្ពុជា រៀបចំសិក្ខាសាលាស្តីពី “លទ្ធភាពទទួលបានហិរញ្ញប្បទាន និង ការត្រៀមខ្លួនដើម្បីទទួលបានហិរញ្ញប្បទានពីធនាគារ SME”

នារសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ SME សហការជាមួយនឹង សមាគម ស្វាយចន្ទី កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “លទ្ធភាពទទួលបានហិរញ្ញប្បទាន និង ការត្រៀមខ្លួនដើម្បីទទួលបានហិរញ្ញប្បទានពីធនាគារ SME” ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង និងការរៀបចំផែនការអាជីវកម្មឱ្យបានរួចរាល់ ដើម្បីផ្តល់លទ្ធភាពឱ្យម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់អាចទទួលបានហិរញ្ញប្បទានពីធនាគារ SME យកទៅពង្រីក វិនិយោគ ឬប្រើប្រាស់ជាទុនបង្វិលក្នុងអាជីវកម្មរបស់ខ្លួនជាដើម។

សិក្ខាសាលានេះ រៀបចំឡើងនៅអគារការិយាល័យកណ្តាល ធនាគារ SME ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារ SME, លោក អួន ស៊ីឡុត ប្រធានសមាគម ស្វាយចន្ទី កម្ពុជា, និងមានការចូលរួមពី ប្រធានសហគម, ម្ចាស់សហគ្រាសដែលជាសមាជិក នៃសមាគម ស្វាយចន្ទីជាង ២០ រូប។

បន្ថែម

ធនាគារ SME មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភក្នុង សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា