អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើបទបង្ហាញស្តីពីស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ជូនធនាគារ SME
រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦, ដោយតបតាមការស្នើសុំពី ធនារគារ SME អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់តាំងមន្ត្រីជំនាញ លោក ប៊ុណ្ណា ឧត្តម ប្រធានស្តីទី នៃនាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ និងក្រុមការងារ ធ្វើបទបង្ហាញចែករំលែកចំណេះដឹងស្តីពី «ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុកម្ពុជា» ជូនថ្នាក់ដឹកនាំនៃធនាគារ ក្រោមអធិបតីភាព លោក ជា សុភ័ក្ត អគ្គនាយកធនាគារ SME។ ការធ្វើបទបង្ហាញនេះមានគោលបំណងពង្រឹងការយល់ដឹងអំពីការប្រែប្រួលម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាទុនមូលដ្ឋានដើម្បីបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងអនុវត្តផែនការអជីវកម្មប្រចាំឆ្នាំ២០២៦ សំដៅគាំទ្រផលិតកម្មក្នុងស្រុក និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់។
