May 7, 2026

ធនាគារ SME និង CPMEC សហការរៀបចំកិច្ចប្រជុំស្តីពី «ផែនការប្រមូលផ្តុំ និងចែកចាយផលិតផលខ្មែរ»

អគារមជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ច រាជធានីភ្នំពេញ, នារសៀលថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ធនាគារ SME បានសហការជាមួយសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) រៀបចំកិច្ចប្រជុំស្តីពី «ផែនការប្រមូលផ្តុំ និងចែកចាយផលិតខ្មែរ»។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ក្រោមអធិបតីភាព លោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារ SME តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ SME និងលោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ប្រធាន CPMEC ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំទាំងពីរស្ថាប័ន តំណាងពីខាងក្រសួង តំណាងគណៈកម្មាធិការជាតិ ភូមិមួយ ផលិតផលមួយ(OVOP) ម្ចាស់សហគ្រាស ម្ចាស់សិប្បកម្ម និងអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម (MSMEs) សរុបប្រមាណ ១៥០នាក់។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីកៀរគរផលិតផលខ្មែរគ្រប់ប្រភេទឱ្យមកជួបជុំគ្នានៅក្នុងបណ្តុំខ្សែសង្វាក់ផលិតកម្មដ៏រឹងមាំមួយ។ គោលដៅចម្បង គឺសំដៅពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើន ធានាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ជាមួយផលិតផលនាំចូលពីបរទេស …

ធនាគារ SME និង CPMEC សហការរៀបចំកិច្ចប្រជុំស្តីពី «ផែនការប្រមូលផ្តុំ និងចែកចាយផលិតផលខ្មែរ» Read More »

កម្មវិធី «ខ្មែរជឿជាក់» | ភាគទី៤៖ លោក ហ៊ឹង កែវចិត្ត្រា នាយកប្រតិបត្តិនៃក្រុមហ៊ុន SV.CY

កម្មវិធី«ខ្មែរជឿជាក់» នឹងនាំលោកអ្នកទៅជួបបទពិសោធន៍ផ្ទាល់របស់ លោក ហ៊ឹង កែវចិត្ត្រា នាយកប្រតិបត្តិ​នៃក្រុមហ៊ុន SV. CY ដែលលោកអ្នកស្គាល់ច្បាស់តាមរយៈផលិតផលដែលមានស្លាកយីហោ HMC Broiler។ លោកអ្នកនឹងបានឃើញពីសង្វាក់ផលិតកម្មកែច្នៃសាច់មាន់ដ៏មានស្តង់ដាចាប់ពីការបំណែក រហូតដល់ការវេចខ្ចប់ផលិតផលសម្រេច។​ ផលិតផល HMC Broiler សុទ្ធតែប្រកបដោយអនាម័យ គុណភាព សុវត្ថិភាព និងទទួលបានវិញ្ញាបនបត្រ ហាឡាលកម្ពុជា។ លើសពីនេះ ការគាំទ្រ HMC Broiler ដែលមានកសិដ្ឋានក្នុងស្រុក គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យកសិកម្ម និងលើកកម្ពស់ផលិតផលខ្មែរឱ្យកាន់តែរីកចម្រើន។ «ខ្មែរជឿជាក់»៖ ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ! 🇰🇭