November 20, 2025

លោកស្រី ញឹប ចាប់ធឿន ម្ចាស់សិប្បកម្ម សម្ងួតពោត

«គាំទ្រការទិញកសិផលក្នុងស្រុក គឺជាការចូលរួមជួយដល់ប្រជាកសិករ និងជាកម្លាំងចិត្តដ៏ធំមួយចំពោះកសិករក្នុងការបន្តការដាំដុះ» សូមអញ្ជើញទស្សនា វីដេអូអំពីដំណើរការអភិវឌ្ឍអាជីវកម្មសម្ងួតពោត ដ៏ធំមួយនៅក្នុងខេត្តកំពង់ចាមដែលផ្គត់ផ្គង់ជូនក្រុមហ៊ុនចំណីសត្វធំៗក្នុងប្រទេសកម្ពុជា និងបានចូលរួមគាំទ្រប្រជាកសិករ ថែមទាំងជាដៃគូសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្មផលិតចំណីសត្វក្នុងស្រុកផងដែរ របស់លោកស្រី ញឹប ចាប់ធឿន ម្ចាស់សិប្បកម្ម សម្ងួតពោត។ សូមអញ្ជើញម្ចាស់អាជីវកម្មទាំងអស់ មកទទួលការប្រឹក្សាយោបល់ អំពីផែនការអាជីវកម្ម ជាមួយមន្ត្រីទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖(855) 96 811 1118 ឬចុះឈ្មោះស្នើសុំឥណទានតាមរយៈតេឡេក្រាមបូត៖ https://t.me/smebankcambodia_bot

កម្មវិធី «ខ្មែរជឿជាក់» ៖ ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ!

តើលោកអ្នកដឹងទេថា សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជាឆ្អឹងខ្នង និងជាកម្លាំងចលករមិនអាចខ្វះបាននៃសេដ្ឋកិច្ចកម្ពុជា?  តើបច្ចុប្បន្នភាពនៃវិស័យផលិតកម្ម និងកែច្នៃក្នុងស្រុក កំពុងវិវឌ្ឍទៅដល់ចំណុចណា? ធនាគារ SME មានសេចក្តីសោមនស្សក្នុងការនាំមកជូននូវកម្មវិធី «ខ្មែរជឿជាក់» ដែលជាវេទិកានៃការជឿជាក់លើសមត្ថភាពកូនខ្មែរ ដើម្បី៖  🔎 ស្វែងយល់ពីបទពិសោធន៍ យុទ្ធសាស្ត្រអាជីវកម្ម និងសង្វាក់ផលិតកម្មថ្មីៗពីម្ចាស់សហគ្រាសផលិត និងកែច្នៃ 💪 លើកកម្ពស់ស្នាដៃកូនខ្មែរ និងពង្រឹងស្មារតីសហគ្រិនភាពឱ្យកាន់តែរឹងមាំ 🇰🇭 រួមចំណែកជំរុញការគាំទ្រផលិតផលក្នុងស្រុក ដើម្បីកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព 🔔 សូមរង់ចាំតាមដានទស្សនាជាមួយយើងខ្ញុំ ដើម្បីស្វែងយល់ពីសក្តានុពល និងភាពរីកចម្រើននៃ SMEs នៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ! «ខ្មែរជឿជាក់»៖ ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ!

គណៈគ្រប់គ្រង និងបុគ្គលិកធនាគារ SME Bank ចូលរួមទស្សនៈកិច្ចសិក្សា ស្តីពី កម្មវិធីខ្សែច្រវាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ (Supply Chain Finance) នៅប្រទេសឥណ្ឌា