មិសុតា ហ្វ៊ូត អ៊ីមផត អិចផត ឯ.ក គឺជាក្រុមហ៊ុនកែច្នៃ និងបន្ថែមតម្លៃផលិតចំណីអាហារ ដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស បង្កើតឡើងនៅឆ្នាំ ២០១៧ និងមានទីស្នាក់ការកណ្តាល និងរោងចក្រផលិត ស្ថិតនៅខេត្តបាត់ដំបង នៃប្រទេសកម្ពុជា។
នាយកប្រតិបត្តិ/ស្ថាបនិក
លោក តាន់ មីសែល និងលោកស្រី ឈុយ សូភី
លេខទំនាក់ទំនង
053 900 687
ឈ្មោះម៉ាក
Misota, Oja, Natufri, and Green Charm
ផលិតផលស្នូល
តំណាប់ផ្លែឈើសម្ងួត គ្មានស្ករ, តំណាប់ផ្លែឈើសម្ងួត ស្ករតិច, តំណាប់ផ្លែឈើសម្ងួត រសជាតិហឹរ, តំណាប់ផ្លែឈើសម្ងួត ជាមួយសូកូឡា, សូកូឡាគ្រាប់ស្វាយចន្ទី, តែរុក្ខជាតិ, ទឹកឃ្មុំស្រស់
ចំណុចស្នូល នៃអាជីវកម្ម
ការកែច្នៃផលិតផលកសិកម្ម និងចំណីអាហារ; ការផលិតផលិតផលដែលមានតម្លៃបន្ថែម; ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិដូចជា៖ ប្រទេសជប៉ុន កូរ៉េ បារាំង និងចក្រភពអង់គ្លេស




















