💡ជាការពិតណាស់ ដំណើរការនៃអាជីកម្មមួយ តម្រូវមានដើមទុនចូលរួមក្នុងកម្រិតសមល្មមណាមួយ។ ចុះសម្រាប់អ្នកដែលមិនមានដើមទុន និងចង់ចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង តើត្រូវធ្វើបែបណា?
ដូច្នេះ យើងខ្ញុំនឹងនាំលោកអ្នកទៅជួបបទពិសោធន៍ផ្ទាល់ ពីលោកស្រី សេង សំណាង ស្ថាបនិកនៃសហគ្រាស JMLH ដែលចាប់ផ្តើមអាជីវកម្មរបស់ខ្លួន កើតចេញពីលុយត្រឹមតែ ២០០ដុល្លារ និងបានសម្រេចគោលដៅជាបន្តបន្ទាប់រហូតក្លាយជាសហគ្រាសកែច្នៃបន្លែផ្លែឈើដ៏ធំក្នុងប្រទេសកម្ពុជា។
«ខ្មែរជឿជាក់»៖ ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ!