វិច្ឆិកា 10, 2026

ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសក្នុងវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ SME បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសក្នុងវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ពីកម្ពុជាទៅកាន់ពិភពលោក៖ ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប» ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម។

នៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ការវិនិយោគក្នុងវិស័យស្វាយចន្ទី និងម្រេច៖ បញ្ហាប្រឈមនៃការផ្តល់ហិរញ្ញប្បទានដល់ខ្សែច្រវាក់តម្លៃ» ដោយផ្តោតលើសារៈសំខាន់នៃការជំរុញការវិនិយោគ ការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទាន និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃក្នុងវិស័យកសិ-ឧស្សាហកម្ម ដើម្បីបង្កើនសមត្ថភាពផលិតកម្ម ការកែច្នៃ និងការប្រកួតប្រជែងរបស់ផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ។

បន្ថែម

រវាងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក និងសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដើម្បីលើកកម្ពស់ លទ្ធភាពទទួលបានហិរញ្ញប្បទាននៃសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា