កញ្ញា 5, 2023

ធនាគារ SME បានចូលរួមបើកកម្មវិធី “ពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី២”

វិស័យបច្ចេកវិទ្យា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព។

ធនាគារ SME ពិតជាមានសេចក្តីសោមន្សដែលបានចូលរួមឧបត្ថម្ភក្នុងកម្មវិធី “ពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី២” ដែលត្រូវបានបើកដំណើរការនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាំង ងួនលី, នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី ”តេជោ”។ ធនាគារ SME តំណាងដោយលោក នៀវ សុគន្ធ នាយកប្រតិបត្តិប្រតិបត្តិការ និងលោក ដែន ដាវុទ្ធ នាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន ក៏បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបើកដំណើរការនេះផងដែរ។

គូសបញ្ជាក់ផងដែរថា កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី២ គឺជាកម្មវិធីមួយដែលមានរយៈពេល ១៦ សប្តាហ៍ និងត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ក្រុមធុរកិច្ចថ្មីដែលអាចផ្តល់ផ្តល់ដំណោះស្រាយបែបឌីជីថលទៅកាន់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។

បន្ថែម

រវាងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក និងក្រុមហ៊ុន បញ្ជី ហ្វាញថោក ឯ.ក ដើម្បីលើកកម្ពស់ លទ្ធភាពទទួលបាន ហិរញ្ញប្បទាន នៃសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា