តុលា 27, 2026

ធនាគារ SME ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារវិទ្យាល័យ ជា ចាន់តូ

ទិដ្ឋភាពខ្លះៗពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារវិទ្យាល័យ ជា ចាន់តូ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ស្ថាបនិកវិទ្យាល័យ ជា ចាន់តូ និងលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន សមាជិក និងសមាជិកានៃសមាគមធនាគារនៅកម្ពុជា លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនកុះករ។

បន្ថែម

ដើម្បីបន្តការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការឥណទានសម្រាប់ទ្រទ្រង់អាជីវកម្ម និងស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញរបស់រាជរដ្ឋាភិបាល
បណ្ឌិត លឹម អូន អគ្គនាយក ធ.ស.ក បានអញ្ជើញចូលរួមជា វាគ្មិន ក្នុងកិច្ចពិភាក្សាប្រចាំឆ្នាំលើកទី២ ស្ដីពី "ការពង្រឹងភាពធន់ និងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា" ដែលរៀបចំ ឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
គណនីបញ្ញើសន្សំគឺជាគណនីមួយប្រភេទដែលអនុញ្ញាតឱ្យអតិថិជនអាចដាក់សាច់ប្រាក់សន្សំដើម្បីសុវត្ថិភាពនិងទទួលបានការប្រាក់ជារៀងរាល់ខែដោយស្វ័យប្រវត្តិហើយអាចដកសាច់ប្រាក់វិញបានតាមតម្រូវការដោយប្រើប្រាស់សៀវភៅប្រាក់បញ្ជើសម្រាប់កត់ត្រារាល់ប្រតិបត្តិការគណនី ឬ ប្រើប្រាស់ប័ណ្ណព័ត៌មាន គណនីសម្រាប់បញ្ជាក់អត្តសញ្ញាណនៃគណនី។